1 2 3
4 5 6 7

វិធី ៣យ៉ាង ព្យាបាលកំចាត់មុន ឱ្យជាសះស្បើយ បានឆាប់រហ័ស

មនុស្សគ្រប់រូបជៀសមិនបំផុតពីស្បែកមុខកើតមានមុននោះទេ ហើយមុនទាំងនេះ ភាគច្រើនកើតនៅ
លើមុខ ក ខ្នង ទ្រូង ស្មា និងនៅលើស្បែកក្បាល។ ជាពិសេស បញ្ហាមុនដែលកើតមាននៅលើស្បែក
មុខ អាចធ្វើឱ្យប៉ះពាល់ ដល់សម្រស់ស្បែកមុខ របស់អ្នកបាត់បង់ និង មិនហានចេញទៅខាងក្រៅជួប
មនុស្សជាទីស្រលាញ់របស់អ្នក។ ប៉ុន្តែ សូមកុំបារម្ភបញ្ហាទាំងនេះ អាចដោះស្រាយបាន  ដោយវិធីជា
ច្រើន។

ខាងក្រោមនេះ យើងសូមណែនាំអ្នក  ឱ្យសាកល្បងនូវវិធីងាយៗ  អាចព្យាបាលកំចាត់មុនចេញពីមុខ
របស់អ្នក បានយ៉ាងឆាប់រហ័ស បានដោយខ្លួនឯង។

វិធីទី១៖ សូមយកទឹកឃ្មុំ ៥ស្លាបព្រាកាហ្វេលាយជាមួយនឹងម្ស៉ៅ baking soda ២ស្លាបព្រាកាហ្វេ និង
ម្ស៉ៅ cinnamon ១ស្លាបព្រាកាហ្វេ និង ទឹកក្រូចឆ្មារបន្តិច រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើ
មុខ ទុករយៈពេល ៥នាទី លាងសំអាតទឹកចេញ ជាការស្រេច។

វិធីទី២៖ សូមយកម្ស៉ៅអាវ័នចំអិនរួច ១ពែង លាយជាមួយនឹងទឹកឃ្មុំ  ១ស្លាបព្រាកាហ្វេ និង ទឹកក្រូច
ឆ្មារ ពាក់កណ្តាលផ្លែ រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក យកវាមកដុសខាត់ នៅលើស្បែកមុខ របស់អ្នក
ទុករយៈពេល ៣០នាទី រួចលាងសំអាតមុខចេញ ជាមួយនឹងទឹកក្តៅឧណ្ឌៗ។

វិធីទី៣៖ សូមយកម្ស៉ៅ Fuller’s earth (multani mitti) ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងម្ស៉ៅ Sandal-
wood ១ស្លាបព្រាកាហ្វេ និង ទឹកផ្កាកូលាប បន្តិច រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែក
មុខរបស់អ្នក ជាការស្រេច៕

ប្រភព៖ camnews

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS