1 2 3
4 5 6 7

ទុ​ស្សេ​ខ្សែភ្លើង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ស្តុក​ក្រដាស​សំណាងល្អ​ពន្លត់​ទាន

​ ភ្នំពេញ​ ៖​ ផ្ទះ​ស្តុក​ក្រដាស​មួយ​កន្លែង​ស្ថិត​នៅផ្ទះ​លេខ​១១៤​បេ​ ផ្លូវ​១៣៨​ ក្នុង​សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ បាន​ឆេះ​ផែ្ន​ក​ខាងក្នុង​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​អ្នក​រស់នៅ​ជិតខាង​នាំ​គ្នា​ខ្លះ​យក​ទឹក​ជះ​ ខ្លះ​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ និង​ខ្លះ​ទៀត​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​ធ្លាក់​មក​ឆេះ​ក្រដាស​ដែល​នៅ​ក្នុងផ្ទះ​នោះ​ កាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣។

​អគ្គិភ័យ​ខាងលើ​នេះ​ត្រូវ​បាន​អ្នក​ ជិះ​ខាង​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ទាន់​អស់​៦​បំពង់​ ទើប​ភ្លើង​មិន​អាច​ឆេះ​រាលដាល​ខ្លាំង​ ។​ ក្ន​ង​ហេតុការណ៍​នេះ​គេ​ឃើញ​មាន​អាជ្ញាធរ​ និង​សមត្ថកិច្ច​ខណ្ឌ​ចុះ​មក​អន្តរាគមន៍​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដែរ​ ប៉ុន្តែ​មិន​បាន​បាញ់​ពន្លត់​ទេ​ ដោយសារ​ភ្លើង​បាន​រលត់​ភ្លាមៗ​ដែរ​ ៕

ប្រភព៖ នគរវត្ត

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS