1 2 3
4 5 6 7

​ត្រី​គ្រប់​ប្រភេទ​ពុល​ងាប់​ក្នុង​បឹង​តា​ម៉ាត​សង្ស័យ​បង្ហូរទឹក​ស្អុយ​ចូល​

ភ្នំពេញ ​ ៖​ ត្រី​គ្រប់​ប្រភេទ​ពុល​ងាប់​ជា​ច្រើន​ក្នុង​បឹង​តា​ម៉ាត​ ស្ថិត​នៅ​ភូមិ​សំបួរ​ សង្កាត់​-​ខណ្ឌដង្កោ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ នៅ​តំបន់​នោះ​នាំ​គ្នា​ចុះ​ចាប់​ និង​អ្នកខ្លះ​ ទៀត​បង់សំណាញ់​បាន​រាប់រយ​គីឡូក្រាម​ ហើយ​ត្រី​ទាំងនោះ​រួម​មាន​ ត្រី​ទី​ឡាប់​យ៉ា​ ត្រី​ត្រសក់​ ត្រី​ប្រា ​ជាដើម​ ។​

​ករណី​នេះ​ ដែរ​អ្នកដំណើរ​គ្រប់​គ្នា​នាំ​គ្នា​ចត​រថយន្ដ​ចុះ​មើល​កកស្ទះ​ចរាចរ​ដោយ​ ពួក​គាត់​មិន​ដែល​ឃើញ​ត្រី​ពុល​ច្រើន​ បែប​នេះ​ឡើយ​ ។​ អ្នក​ភូមិ​ខ្លះ​ក៏​បាន​និយាយ​ ថា​ ករណី​នេះ​វា​កើតឡើង​២​ដង​មក​ហើយ​ ដែល​ត្រី​ពុល​ក្នុង​បឹង​តា​ម៉ាត​ដោយសារ​មាន​គេ​បង្ហូរទឹក​ស្អុយ​ចូល​បឹង​ ។​

​ ប្រជាពលរដ្ឋ​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​ដែល​ត្រី​នៅ​ក្នុង​បឹង​តា​ម៉ាត​ពុល​នោះ​ទើបតែ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី ​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ គឺ​ត្រី​នៅ​តែ​បន្ដ​ពុល​រហូត ​ដោយ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចុះ​រើស ​ក៏​ដូច​ជា​បង់សំណាញ់​បាន​ម្នាក់ៗ​ ចាប់ពី​១០​ទៅ​២០​គីឡូក្រាម ​និង​អ្នកខ្លះ​ទៀត​រកបាន​ច្រើន​ពេក​ហូប​មិន​អស់​ក៏​យក​ទៅ​លក់​នៅ​ផ្សារ​ក៏​ មាន​ដែរ​ ។​

​ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ប្រាប់​បន្ដ​ថា​ ពួក​គាត់​រស់នៅ​ជុំវិញ​បឹង​តា​ម៉ាត​ នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ដែល​ ឃើញ​ត្រី​ពុល​ច្រើន​បែប​នេះ​ទេ​ទើបតែ​ ពេល​នេះ​ធ្វើ​ឱ្យ​ពួក​គាត់​សប្បាយចិត្ដ​គ្រប់​គ្នា​ដោយ​ចាប់​បាន​ត្រី​ធំៗ​ មក​ធ្វើ​ម្ហូប​អាហារ​ ។​ ត្រី​ទាំងនោះ​មាន​ទង្ង​ន់​ចាប់ពី​១​ គីឡូក្រាម​រហូត​ដល់​៥​ទៅ​៦​គីឡូក្រាម​ក៏​មាន​ដែរ​ ។​

​ប្រភព​ ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រាប់​បន្ថែម​ថា​ តាម​ការ​សន្និដ្ឋាន​របស់​ពួក​ គាត់​ការ​ដែល​ត្រី​ពុល​នេះ​បណ្ដាល​មក​ ពី​ស្ថានភាព​ទឹក​បឹង​តា​ម៉ាត​នោះ​មាន​គេ​ លួច​បង្ហូរទឹក​ស្អុយ​ឬ​ទឹក​មាន​សារធាតុ​ គីមី​តាម​រោងចក្រ​ផ្សេងៗ​ដែល​ជុំវិញ​បរិ​វេ​ណ​បឹង​នេះ​ ទើប​ធ្វើ​ឱ្យ​ទឹក​មាន​ក្លិនស្អុយ​ និង​បណ្ដាល​ឱ្យ​ត្រី​ពុល​ងាប់​ដែល​ពី​មុន​មិន​ដែល​កើត​មាន​សោះ​ ។​

​ជាមួយ​នេះ ​ដែរ​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​បរិវេណ​បឹង​តា​ម៉ាត​សំណូមពរ​ ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​មាន​វិធានការ​ទប់ស្កាត់​ដើម្បី​ការពារ​បរិស្ថាន ​ក៏​ដូច​ជា​ជួយ​ការពារ​ស្ថានភាព​ទឹក​ឱ្យ​នៅ​ល្អ​សម្រាប់​ បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​បាន​ប្រើ​ ប្រាស់​ផង​ ។​

​ទាក់ទង​ទៅ ​នឹង​ករណី​នេះ​ដែរ​លោក​ យឹ​ម​ សុ​ខុន​ ប្រធាន​ការិយាល័យ​បរិស្ថាន​ខណ្ឌដង្កោ​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​ដែល​ប្រជា​ពលរដ្ឋ​ប្រាប់​ថា​ ត្រី​នៅ​ក្នុង​បឹង​តា​ម៉ាត​ ពុល​នោះ​គឺ​មិនមែន​ទេ​មាន​ន័យ​ថា​ ត្រី​គ្រប់​ប្រភេទ​ដែល​រស់នៅ​ក្នុង​បឹង​ ត្រ​ញំ​ង​ ស្ទឹង​ ព្រែក​អូរ​ ឬ​ប្រឡាយ​ឱ្យ​តែ​មក​ដល់​ រដូវ​នេះ​គឺ​ពួក​វា​តែងតែ​ហែល​មក​មាត់​ ច្រាំង​ទាំង​តូច​ទាំង​ធំ​ដើម្បី​រក​បន្លាស់​ទី​ទៅ​កន្លែង​ថ្មី​ ។​ ប៉ុន្ដែ​ដោយឡែក​ត្រី​នៅ​ក្នុង​ បឹង​តា​ម៉ាត​នេះ​ គឺ​វា​ក៏​រក​កន្លែង​ថ្មី​ដែរ​ តែ​គ្មាន​កន្លែង​ ហើយ​ហែល​មក​ក្បែរៗ​ មាត់ច្រាំង​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ ចុះ​ចាប់​ឬ​បង់សំណាញ់​ចាប់​យក​ត្រី​ ។​

​លោក​ យឹ​ម​ សុ​ខុន​ ប្រាប់​បន្ដ​ថា​ ទាំង​នេះ​ជា​ធម្មជាតិ​របស់​ត្រី​ឱ្យ​តែ​មក​ដល់​ រដូវ​នេះ​គឺ​ពួក​វា​តែងតែ​ហែល​រក​ច្រាំង​ ហើយ​មិនមែន​ដោយសារ​ទឹក​មាន​សភាព​ ស្អុយ​ដូចដែល​ប្រជាពលរដ្ឋ​លើក​ឡើង​ នោះ​វា​មិន​ពិត​ទេ​ ។​ ដោយឡែក​ប្រជា​ពលរដ្ឋ​ប្រាប់​ថា​ រកបាន​ត្រី​រាប់រយ​គីឡូ​ ក្រាម​នោះ​ក៏​វា​មិន​ពិត​ដែរ​គឺ​ប្រហែលជា​៣០​ទៅ​៤០​គីឡូក្រាម​ប៉ុណ្ណោះ​គិត​ ចាប់ពី​យប់​ថ្ងៃ​ទី​១៩​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ ៕

ប្រភព៖ នគរវត្ត
© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS