1 2 3
4 5 6 7

របៀបដំឡើងពុម្ពអក្សរខ្មែរ (Khmer Unicode) នៅលើ IOS 7.0.3 ដោយមិនចាច់ Jailbreak

អស្ចារ្យ​ណាស់! ការ​ទន្ទឹង​រង​ចាំ​របស់​ប្រិយ​មិត្ត​ដែល​ចង់​ប្រើ​ប្រាស់​ភាសាខ្មែរ​លើ​ iDevices ជាមួយ​iOS 7 ដោយ​​មិន​​ចាំ​បាច់​​បំបែក​ប្រព័ន្ធ​ប្រតិបត្តិការ​ដោយ​ ​Jailbreak ​ត្រូវ​បាន​កូន​ខ្មែរ​មួយ​​ក្រុម​​រក​ឃើញ​​វិធី​ហើយ។

​ស្នាដៃ​នេះ​ បង្កើត​ឡើង​ដោយ​​យុវជន​ខ្មែរ​មួយ​ក្រុម​ឈ្មោះ 4Ki (4KhmeriPhone Team)។ សមាជិក​ក្រុម​នេះ​ម្នាក់​​​បាន​ឲ្យ​ដឹង​ថា ​ក្រុម​​របស់​លោក​​​បាន​រក​ឃើញ​វិធី​មួយ​ដើម្បី​ដំឡើង​ពុម្ព​អក្សរ​ខ្មែរ​នៅ​លើ​ iOS 7 បាន​ដោយ​មិន​ចាំ​បាច់​ jailbreak។ វិធី​ថ្មី​នេះ​ មិន​មែន​មាន​​​​​ដំណើរការ​ដោយ​ iOS 7​ ដើម​ទេ​ ប៉ុន្តែ​ក្រុម​លោក​អាច​ធ្វើ​បាន។
សមាជិក​ក្រុម​នេះ​បាន​​បន្ត​ទៀត​ថា​ ៖”ខ្ញុំ​គ្រាន់​តែ​មាន​ពេល​វេលា​តិច​តួច​ ដើម្បី​សាក​ល្បង​វា​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ ​វា​អនុញ្ញាត​ឱ្យ​ប្រើ​ពុម្ព​អក្សរ​តែ​មួយ​ប៉ុណ្ណោះ​ វា​​ដំណើរការ​​​​បាន​ល្អ​​លើ​​​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទាំង​មូល​ លើក​លែង​តែ​មួយ​គឺ​មិន​អាច​​ដើរ​លើ​ Safari បាន”។
​​លោក​បន្ថែម​ទៀត​ថា​ ​​តាម​ពិត​ទៅ​​លោក​ត្រូវ​ការ​​ពេល​​ច្រើន​ទៀត​ ដើម្បី​ស្រាវជ្រាវ​បន្ថែម​មុន​នឹង​ដាក់​​ឱ្យ​​​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ប៉ុន្តែ​​អ្វី​ទាំង​អស់​ត្រូវ​បាន​បែក​ធ្លាយ​​នៅ​យប់​មិញ​ ព្រោះ​ដោយ​មាន​ប្រិយ​មិត្ត​ជា​ច្រើន ​បាន​ទទូច​ចង់​ប្រើ​ដូច្នេះ​ក្រុម​លោក​ក៏​បាន​បញ្ចេញ​ហ្វុន​ខ្មែរ​​នេះ​តែ​ម្ដង​ទៅ។ ​​ជោគជ័យ​នេះ​គឺ​កើត​ឡើង​​ ដោយ​មាន​​​ការ​សហការ​​គ្នា​យ៉ាង​ស្អិតល្មួត​​ជាមួយ​​សមាជិក​ក្រុម​ប្រមាណ​​ ៧នាក់ ​និង​មាន​អ្នក​​​ជួយ​ជ្រោម​​ជ្រែង​​ជា​ច្រើន​នាក់​ទៀត​ ​ទើប​​ក្រុម​លោក​​​បាន​សម្រេច​​សមិទ្ធផល​ដ៏​ល្អ​មួយ​នេះ​សម្រាប់​ប្រជាជន​ខ្មែរ​ប្រើ​ប្រាស់។
ក្រុម​លោក​ក៏​បាន​សូម​អភ័យទោស​​ដោយ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​​ ព្រោះ​សមាជិក​ម្នាក់ៗ​សុទ្ធ​តែ​មាន​ការងារ​រៀងៗ​ខ្លួន​។ ​
ប្រិយមិត្ត​អាច​ប្រើ​បាន​ភាសាខ្មែរ​​ បាន​ដោយ​មិន​បាច់​ Jailbreak អ្វី​ទៀត​ឡើយ​ បន្ទាប់​ពី​ក្រុម​លោក​ចេញ​ជា​ផ្លូវ​ការ​​របស់​​ដ៏​ល្អ​មួយ​នេះ។ នេះ​ជា​ដំណឹង​មួយ​យ៉ាង​ល្អ​បំផុត ​សម្រាប់​ប្រជាជន​ខ្មែរ​ដែល​និយម​ iDevices។​
វិធី​ដំឡើងដូច​ខាង​ក្រោម៖
១. បើក​ idevice​ នៅ​លើ  iOS 7:
– ពុម្ភ​អក្សរ​ បាត់ដំបង (Battambang): ចុច​​ត្រង់​នេះ​ដើម្បី​ទាញ​យក​…
– ពុម្ភ​អក្សរ​ នគរា​ (Nokora) ចុច​​ត្រង់​នេះ​ដើម្បី​ទាញ​យក​…
២. ទាញ​យក រួច​តម្លើង
៣. រូច​រាល់​អាច​ប្រើ​បាន៖ អាច​តម្លើង​បាន​ទាំងអស់​ប៉ុន្តែ​ដំណើរការ​ ពុម្ភ​អក្សរ​តែ​មួយ​គត់ ។ ដូចនេៈ​ត្រូវ​ជ្រើសរើស​ថា ពុម្ភ​អក្សរ​ណា​ដែល​ចង់​ប្រើ។
សូម​មើល​រូប​៖

វិធី​ដក​ចេញ៖
១. ចូល​ទៅ Settings —> General —> Profile
២. ចុច remove

វីដេអូ
https://www.youtube.com/watch?v=dcHQmi_giK4
ប្រភព៖ sabay
© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS