1 2 3
4 5 6 7

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Delta រអិលធ្លាក់ខុសផ្លូវ ដោយសារព្រិល

(អាម៉េរិក)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥បានឲ្យដឹងថា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Delta បានចុះចតរអិលធ្លាក់ខុសផ្លូវ ដោយបញ្ហាព្រិលខ្លាំង នៅអាកាសយានដ្ឋាន LaGuardia ក្នុងទីក្រុង New York បន្ទាប់ពីហោះហើរពី ទីក្រុង Atlanta ។

ក្រុមហ៊ុនអាកាសចរណ៍ Delta បានប្រកាសឲ្យដឹងថា ករណីរអិលធ្លាក់ផ្លូវនេះបានកើតឡើងនៅម៉ោង ១១៖០០ព្រឹក (នៅម៉ោងសហរដ្ឋអាម៉េរិក) ចំណែកនៅលើយន្តហោះ មានអ្នកដំណើរចំនួន១២៥នាក់ និងសហសេវិក ៥នាក់ ត្រូវបានសង្គ្រោះ ហើយមានមនុស្ស៦នាក់ត្រូវបានរងរបួស។ សូមជំរាបថា នៅសហរដ្ឋអាម៉េរិក បាននឹងកំពុងធ្លាក់ព្រិលយ៉ាងខ្លាំង ធ្វើឲ្យជើងហោះហើរជាង៤០០០ត្រូវបានលុបចោល៕

3-6-2015 11-03-28 AM

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS