1 2 3
4 5 6 7

នារីវ័យ ២០ឆ្នាំ ម្នាក់ រងការវាយប្រហារដោយទឹកអាស៊ីត ស្រោចពេញខ្លួន ទាំងមិនដឹងមូលហេតុ

(ភ្នំពេញ)៖ នារីម្នាក់បម្រើការជាសន្តិសុខនៅរោងចក្រស៊ិនតាយ ក្នុងសង្កាត់ចោមចៅ ត្រូវបាននារីមិនស្គាល់អត្ត សញ្ញាណម្នាក់យកទឹកអាស៊ីតចាក់ស្រោចរលេះរលួយពេញខ្លួន ពេលកំពុងដើរទៅធ្វើការនាម៉ោង ៦ និង១០នាទី ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥នេះ នៅមុខផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ អំពើហិង្សាវាយប្រហារដោយទឹកអាស៊ីតនេះ មិនទាន់មាននរណាម្នាក់បញ្ជាក់ពីមូលហេតុនៅឡើយទេ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងការវាយប្រហារដោយទឹកអាស៊ីតនេះ មានឈ្មោះ អានី អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះ ជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ យោងតាមការបំភ្លឺពីនារីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈរូបនាង ដើរទៅធ្វើការដល់ចំណុចកើតហេតុ ស្រាប់តែមាននារីមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូមកក្បែរហើយសួរថា «ធ្វើការនៅឯណា?»។ នារីរងគ្រោះ ក៏បានឆ្លើយតបវិញថា «ធ្វើសន្តិសុខនៅរោងចក្រស៊ិនតាយ»។

នារីរងគ្រោះបន្តថា គ្រាន់តែរូបនាងឆ្លើយមិនទាន់ផុតពីមាត់ផង នារីជាជនល្មើសក៏បានចាក់ទឹកអាស៊ីតស្រោចលើ ខ្លួននាងតែម្តង ហើយក៏ជិះម៉ូតូគេចខ្លួនតែម្តង។

នារីរងគ្រោះ ដែលត្រូវទឹកអាស៊ីតស្រោចពេញខ្លួន បានក្រហល់ក្រហាយពេញខ្លួន និងមានអាការៈស្លេកស្លាំងមួយរំពេច។ ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បាននាំគ្នាបាញ់ទឹកស្រោចលើខ្លួននារីរងគ្រោះ ដើម្បីបន្សាបអាស៊ីត មុនដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ឲ្យក្រុមគ្រួពេទ្យជួយសង្រ្គោះនោះ៕

3-6-2015 11-00-21 AM

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS