1 2 3
4 5 6 7

ស្នាមរបួសលើផ្ទៃមុខ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូង ត្រូវដេរចំនួន ៨០ថ្នេរ

(កូរ៉េខាងត្បូង)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូង លោក Mark Lippert ត្រូវបានក្រុមគ្រូពេទ្យដេរចំនួន ៨០ថ្នេរ ទៅលើស្នាមរបួសផ្ទៃមុខ បន្ទាប់ពីទទួលរងការប៉ុនប៉ងធ្វើឃាត នៅក្នុងមជ្ឈមណ្ឌលសេចុង ក្បែរក្រសួងការបរទេសកូរ៉េខាងត្បូង នេះបើយោងតាមការចេញផ្សាយរបស់ CNN នៅមុននេះបន្ដិច។

លោកវេជ្ជបណ្ឌិត Jung Nam-shik បានប្រាប់ឲ្យដឹងថា លោក Mark Lippert ត្រូវសម្រកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ៣ទៅ៤ថ្ងៃ។

សូមរំលឹកផងដែរថា លោក Lippert ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំកូរ៉េខាងត្បូង ត្រូវភេរវករប៉ុនប៉ងធ្វើឃាតដោយចាប់កាត់ក្បាល នៅមជ្ឈមណ្ឌលសេចុង ក្បែរក្រសួងការបរទេសកូរ៉េខាងត្បូង ប៉ុន្តែមិនបានសម្រេច ដោយរងរបួសត្រូវមុខ និងដៃខាងឆ្វេង៕

11009199_389141564590974_1609894575452899194_n

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS