1 2 3
4 5 6 7

អ្នកដំណើរទាំង៧២នាក់ ទទួលយកសេចក្តីសម្រេចផ្តល់សំណង ក្នុងករណីធ្លាក់យន្តហោះរបស់ Asiana

(កូរ៉េខាងត្បូង)៖ អ្នកដំណើរជាង ៧០នាក់ ដែលបានជិះយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ហើយធ្លាក់នៅរដ្ឋ San Francisco កាលពីពីរឆ្នាំកន្លងទៅនេះ បានទទួលយកសេចក្តី សម្រេចផ្តល់សំណងពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ។ នេះបើយោងតាមការលើកឡើង របស់មេធាវីតំណាងអ្នកដំណើរ និងក្រុមហ៊ុនដកស្រង់ដោយសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥។

ឆ្លើយតបពាក្យបណ្តឹងទៅលើក្រុមហ៊ុន ដែលបានបង្កការរងរបួសដល់អ្នកដំណើរ ទាំង៧២នាក់នេះ ក៏ពាក់ព័ន្ធនឹងក្រុមហ៊ុន Boeing ជាក្រុមហ៊ុនផលិតយន្តហោះ និងក្រុមហ៊ុន Air Cruiser Co ដែលជាអ្នកផលិតច្រកទ្វារអាសន្នយន្តហោះផងដែរ។ ដោយឡែកព័ត៌មានលម្អិតទាក់ទងនឹងចំនួនប្រាក់សំណងមិនទាន់បញ្ជាក់លម្អិតនៅឡើយ។

សូមជម្រាបថា នេះជាដំណោះស្រាយលើពាក្យបណ្តឹងមួយ ក្នុងចំណោមពាក្យបណ្តឹងដទៃទៀត ទាក់ទិននឹងយន្តហោះដែលបង្កគ្រោះថ្នាក់ កាលពីខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះ បន្ទាប់ពីជួបហេតុការណ៍ប៉ះទង្គិចនឹងផ្ទៃសមុទ្រ ខណៈព្យាយាមចុះចតនៅព្រលានយន្តហោះអន្តរជាតិ San Francisco ដែលបណ្តាលឲ្យមនុស្សបីនាក់ស្លាប់ និងមនុស្សជិត ២០០នាក់ផ្សេងទៀតរងរបួស៕

10858418_388642041307593_7059573071248405343_n 11009850_388642044640926_8372653626784573953_n 11022538_388642054640925_9013199483654622211_n

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS