1 2 3
4 5 6 7

ព្រះអង្គម្ចាស់ William ជួបពិភាក្សាជាមួយមហាសេដ្ឋី Jack Ma

(ប៉េកាំង)៖ តាមការចុះផ្សាយរបស់ Wall Street Journal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នៅថ្ងៃអង្គារម្សិលមិញនេះ ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស William បានជួបជាមួយនឹងលោក Jack Ma សហស្ថាបនិក និងជានាយកប្រតិបត្តិ Alibaba នៅក្នុងទីក្រុងស៊ាងហៃ ពិភាក្សាគ្នាលើការអាជីវកម្មលក់ទំនិញតាមអនឡាញ។

លោក Jack Ma បានថ្លែងប្រាប់ព្រះអង្គម្ចាស់ William ថា ផលិតផលមកពីចក្រភពអង់គ្លេស ដែលបានដាក់លក់ជាមួយ Alibaba បានកើនឡើងរហូតដល់ជាង ៩០% នៅឆ្នាំ ២០១៤ បើធៀបជាមួយនឹងឆ្នាំ ២០១៣។ លោក Ma បានបន្តទៀតថា អតិថិជននៅក្នុងប្រទេសចិន ត្រូវការទិញដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អ ដោយក្នុងនោះ ផលិតផលមកពីអង់គ្លេស គឺជាផលិតផលមួយ ដែលមានគុណភាពខ្ពស់ និងជាទីចាប់អារម្មណ៍របស់ប្រជាជនចិន។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៣ លោក Jack Ma បានចុះកិច្ចព្រមព្រៀងជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ទៅលើគម្រោងដោះដូរពាណិជ្ជកម្ម និងការវិនិយោគ៕

1487256_388628957975568_4819951052843884850_n

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS