1 2 3
4 5 6 7

ពេជ្រ អាវីហ្សា បណ្ដើរ​គ្នា​​ស្អិត​សង្សារ​ហៅ​ប្រពន្ធ​ពេញៗ​មាត់

20150302_28

ភ្នំពេញ: បន្ថែម​លើ​ការ​បណ្តើរ​គ្នា​ដោយ​បើកចំហ​ ទៅណា​ក៏​បណ្តើរ​គ្នា​ត្រសង​ដូច​លលក​ញីឈ្មោល គ្មាន​ឃ្លាត​គ្នា​មួយ​ជំហាន​ បើ​ទោះ​ជា​មិន​ទាន់​មាន​លេច​ដំណឹង​ភ្ជាប់ពាក្យ ឬ​ក៏​ថា​រក​ថ្ងៃ​ល្អ​ចូល​រោងការ​បញ្ចប់​ភាព​នៅ​​លីវ​​ក្តី​ តែ​​ម្ចាស់ស្នេហ៍​​តារាសម្តែង​សាច់​សខ្ចី​ដូច​ពងមាត់​បក​នាង ពេជ្រ អាវីហ្សា ដែល​គេ​​ស្គាល់​ថា​ជា​​កូន​​អ្នក​មាន​ទ្រព្យស្តុក និង​ជា​អ្នកជំនួញ​​វ័យក្មេង​​​ឈ្មោះ ហ៊ា ហេង បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ដល់​ស្រទាប់​​មហាជន​យ៉ាងខ្លាំង​ជាមួយ​នឹង​​ពាក្យ​​ហៅ នាង ពេជ្រ អាវីហ្សា ថា «​ប្រពន្ធ​ពេញៗ​មាត់​»។

នៅក្នុង​គណនី​ហ្វេសប៊ុក​ បុរស​មាឌដំបង កាលពី​ថ្ងៃ​ទី​ ២៥ ​ខែ កុម្ភៈ ដែល​គេ​ស្គាល់​ថា ​ជា​សង្សារ​​តារាចម្រៀង​និង​សម្តែង​សម្រស់​ដើមទ្រូង​សិចស៊ី​ លោក ហ៊ា ហេង បាន​​សរសេរ​សារ​ខ្លី​​បង្ហោះ​ ជាមួយ​រូបភាព​ខ្លួន​អង្គុយ​ពី​ខាង​​ក្រោយ​រថយន្ត​ទំនើប​​ពណ៌​ខ្មៅ​មួយ​គ្រឿង​។

ក្នុង​សារខ្លី​បែប​កំប្លែង​លេង​តែ​បង្កប់​ន័យ​ស្រៀវស្រើប​ឆ្អឹងខ្នង​​នោះ ហ៊ា​ ហេង សរសេរ​ថា៖ «Ob Sok post oy oun oun mer mouy hahahaha ( c propun mouy ) Aviza Pich» ដែល​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «អផ្សុក ផុស (បង្ហោះ) ឲ្យ​អូនៗ​មើល​មួយ ហាហា​ហា ស៊ី​ប្រពន្ធ​មួយ»​។

តាម​សារ​នោះ​ បង្ហាញ​ឲ្យ​ឃើញ​ថា ស្នេហា​រវាង​​​នាង ពេជ្រ អាវីហ្សា និង​បុរស​មាឌ​ដំបង ហ៊ា ហេង ស៊ីជម្រៅ​ខ្លាំង​ដល់​ថ្នាក់​ហៅ​គ្នា​ថា​​ប្តី​ប្រពន្ធ​​។ ប៉ុន្តែ​ជាមួយ​ការ​យល់​ឃើញ​នោះ​ដែរ មជ្ឈដ្ឋាន​ជាច្រើន​ ក៏​បាន​បង្ហាញ​ទស្សនៈ​ហួសចិត្ត​នឹង​​​សម្ដី​​ថា «ស៊ី​ប្រពន្ធ​មួយ​» នោះ​ផង​ដែរ​ ខណៈ​ពួកគេ​បាន​បញ្ចេញ​មតិ​តប​នឹង​សារ​នោះ​វិញ​ថា «អី​ក៏​ប្រើ​ពាក្យ​ស៊ីៗ មើល​តែ​នំ។ ពាក្យ​នេះ​​មិន​ពីរោះ​ស្តាប់​ទេ​ មិន​គួរ​យក​មក​ប្រើ​ក្នុង​រឿង​ស្នេហា​ឡើយ»​។

ពាក្យពេចន៍​រំលេច​ពី​ខាង​បុរស​អ្នកជំនួញ​វ័យក្មេង​សម្បុរ​ស្រអែម​​មាឌ​ដំបង ហ៊ា ហេង និង​តារាសម្តែង ពេជ្រ អាវីហ្សា ថា​ប្រពន្ធ​ពេញៗ​មាត់​ខណៈ​​ដែល​នៅ​ត្រឹម​ជា​សង្សារ​នោះ​បាន​ធ្វើឲ្យ​ផ្ទុះ​​ភាព​​ភ្ញាក់ផ្អើល​ក្នុង​សង្គម​ហ្វេសប៊ុក​តែ​ម្ដង។ ទោះ​ជា​យ៉ាងណា​ក្ដី មិន​មាន​​ការ​បញ្ជាក់​ពី​កម្រិត​​​សម្ព័ន្ធភាព​ស្នេហា​របស់​ពួកគេ​ថា​វិវឌ្ឍ​ដល់​​កម្រិត​ណា​នោះ​​ទេ ខណៈ ភ្នំពេញ ប៉ុស្ដិ៍​ព្យាយាម​​ទាក់ទង​​ទូរស័ព្ទ​ទៅកាន់​នាង ពេជ្រ អាវីហ្សា ចូល​ពីរ​បី​ដង ប៉ុន្តែ​​មិន​មាន​អ្នក​ទទួល​។

អាវីហ្សា និង​មិត្តប្រុស​ក្នុង​ពិធី​ខួបកំណើត រតនៈ ពិសិដ្ឋ​​។

អាវីហ្សា និង​មិត្តប្រុស​ក្នុង​ពិធី​ខួបកំណើត រតនៈ ពិសិដ្ឋ​​។វុទ្ធី

ភាព​ស្និទ្ធស្នាល​​គ្នា​ស្អិត​ដូច​ស្ករ​តាំងម៉ែ មិន​ឃ្លាត​គ្នា​មួយ​ជំហាន​ រវាង​តារាស្រី​ដែល​​ប្រជាប្រិយ​ស្ទុះ​ឡើង​ភ្លាមៗ ​ក្រោយ​ហ៊ាន​បញ្ចេញ​សម្រស់​ដើមទ្រូង​សិចស៊ី​​នាង ពេជ្រ អាវីហ្សា និង​អ្នកជំនួញ​វ័យក្មេង ដែល​គេ​ស្គាល់​ថា ជា​កូន​អ្នក​មាន​ទ្រព្យស្តុក​ឈ្មោះ​ ហ៊ា ហេង នោះ​បាន​រំលេច​ឡើង​ក្រោយពី​នាង​​ចែក​​ផ្លូវ​ពី​​​បុរស​ម្នាក់​​ជា​ម្ចាស់​​ភោជនីយដ្ឋាន​​ល្បីឈ្មោះ​មួយ​នៅ​ភ្នំពេញ​ក្នុង​រយៈពេល​ខ្លី​។​

ស្រប​ពេល​​នឹង​ចំណងស្នេហ៍​ថ្មី​នេះ តារា​សម្ដែង​ស្រី​ដែល​​ជួប​គ្រោះ​ស៊យ​​បាត់​រថយន្ត​ឡិចស៊ីស RX 300 ​​កាលពី ខែ​ តុលា ឆ្នាំ ២០១៤ នៅ​ម្ដុំ​ផ្សារ​ថ្មី​នោះ ក៏​មាន​យីអ៊ុន​ហក់​ឡើង​ខ្ពស់​តែ​មួយ​ប៉ប្រិច​ភ្នែក​តែ​ម្ដង។ តារាសម្តែង និង​ចម្រៀង​​ដែល​ដណ្ដើម​បាន​ប្រជាប្រិយភាព​ភ្លាមៗ​​​ក្នុង​សង្វៀន​​​ដោយ​ភាព​ក្លាហាន​ហ៊ាន​ថត​រូបភាព​សិចស៊ី​សម្ញែង​ដងខ្លួន​​នាង​ ពេជ្រ អាវីហ្សា ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​​​មាន​​​រថយន្ត​ទំនើប Lexus 570 ពណ៌​ស​ជិះ​យ៉ាង​ហ៊ឺហា​ព្រមទាំង​​​វត្តមាន​បុរស​វ័យក្មេង​ទ្រព្យស្ដុក​​ជា​​សង្សារ​ថ្មី​ថែម​ទៀត​ផង​។

ទន្ទឹម​នឹង​នោះ ក៏​​មាន​អ្នក​សិល្បៈ​​ខ្សឹប​ផង​ដែរ​ថា គូស្នេហ៍​ថ្មី​របស់​តារាសម្ដែង​ ពេជ្រ អាវីហ្សា មាន​វ័យ​ប្រមាណ​៣០​ឆ្នាំ ហើយ​នាង​ទើប​តែ​ជួប​​កាលពី​ប៉ុន្មាន​ខែ​​ថ្មីៗ​ប៉ុណ្ណោះ​។

បុរស​ក្មេង​មាឌ​ធំ​​​រូប​នេះ​ត្រូវ​​នាង​បណ្ដើរ​​​​​​ទៅ​ចូលរួម​កម្មវិធី​សិល្បៈ​ និង​មង្គលការ​តារាៗ​មិត្ត​រួម​អាជីព​ជា​ហូរហែ​ថែម​ទៀត​ផង។

ប្រភព​ពី​អ្នក​សិល្បៈ​ដូច​គ្នា​ថែម​ទាំង​ទម្លាយ​ទៀត​ថា៖​ «បុរស​មាន​វ័យក្មេង ហ៊ា ហេង ​​​​ស្រឡាញ់​ និង​ថ្នាក់ថ្នម​​ជា​ខ្លាំង ដោយ​ផ្ដល់​នូវ​​អ្វីៗ​គ្រប់​បែប​យ៉ាង​ប្រសិន​បើ​ត្រូវការ។ ចំពោះ​​ Lexus 570 ដែល​អាវីហ្សា ទើប​សម្ញែង​ក្រោយ​បាត់​ Lexus RX 300 ក៏​ជា​កាដូ​ចំណងដៃ​ស្នេហ៍​ ហ៊ា ហេង ដែរ​»៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS