1 2 3
4 5 6 7

រុស្ស៊ី មិនទាន់បញ្ចេញប្រតិកម្មជុំវិញការចោទប្រកាន់ថា ជាអ្នកនៅក្រោយនៃការបាត់យន្តហោះ MH370

(ពិភពលោក)៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងរដ្ឋាភិបាលក្រុងម៉ូស្គូ នៅមិនទាន់បានប្រតិកម្មចំពោះការចោទប្រកាន់ និងការវិភាគរបស់ លោក Jeff Wise អ្នកវិភាគមួយរូបរបស់ CNN ដែលបានលើកឡើងថា កាត់បាត់យន្តហោះ Malaysia Airlines MH370 ជាស្នាដៃរបស់រុស្ស៊ី។

យោងតាមការចុះផ្សាយរបស់ Business Insider បានឲ្យដឹងថា លោក Jeff Wise បានសរសេរអត្ថបទមួយដែលមាន ៩៥ទំព័រ សម្រាប់ទស្សនាវដ្ដី New York Magazine ដោយបានបញ្ជាក់នៅក្នុងនោះថា យន្តហោះ Malaysia Airlines MH370 បាត់ជិតមួយឆ្នាំ ជាស្នាដៃរបស់រុស្ស៊ី ដោយលើកយកហេតុផលជាច្រើន ប៉ុន្តែហេតុផលទាំងនោះ មានចំណុចមួយចំនួន ដែលមិនអាចទៅរួច។

លោក Jeff Wise បានបង្ហាញភស្ដុតាង និងឯកសារមួយចំនួនដូចខាងក្រោម៖ ក្រុមហ៊ុនផ្កាយរណបអង់គ្លេស Inmarsat ជាអ្នកកត់ត្រាទិន្នន័យសំខាន់ៗមួយចំនួនពីយន្តហោះ MH370 ព្រោះថា Inmarsat បានបំពាក់គ្រឿងបរិក្ខាមួយចំនួននៅក្នុងយន្តហោះ MH370 ហើយនៅតែអាចបន្តទទួលរលកសញ្ញាពីយន្តហោះនោះ ទោះបីស្ថាប័នដទៃទៀតដាច់ការទាក់ទងជាមួយយន្តហោះនោះក៏ដោយ ប៉ុន្តែទីបំផុតប្រព័ន្ធទំនាក់ទំនងដែលភ្ជាប់ជាមួយយន្តហោះ ត្រូវបានមនុស្សកាត់ផ្ដាច់ ដូច្នេះមានន័យថា មានអ្នកដឹងពីបច្ចេកទេសនេះច្បាស់។

ក្រុមអ្នកប្លន់យន្តហោះបានដឹងថា ក្រុមហ៊ុន Inmarsat អាចចាប់យកសញ្ញាយន្តហោះ MH370 បាន ខណៈដែលប្រព័ន្ធដារ៉ាផ្សេងៗមិនអាចចាប់បាន ដូច្នេះហើយពួកគេបានបញ្ជាយន្តហោះឲ្យបត់ក្បាលទៅភាគខាងត្បូងទៅសមុទ្រឥណ្ឌា រួចកាត់ផ្ដាច់សញ្ញាចោល បន្ទាប់មកក៏ត្រឡប់ក្បាលទៅកាន់ ប្រទេសកាហ្សាក់ស្ថានវិញ ដោយការធ្វើបែបនេះ នាំឲ្យអ្នកវិភាគ និងពិភពលោកទាំងមូលផ្ដោតសំខាន់ទៅលើសមុទ្រឥណ្ឌា។

ហេតុអ្វីបានជាយន្តហោះត្រឡប់ក្បាលទៅកាន់ប្រទេសកាហ្សាក់ស្ថាន?
នៅកាហ្សាក់ស្ថាន មានផ្លូវហោះហើរមួយឈ្មោះ Baikonur Cosmodrome អាចឲ្យយន្តហោះខ្នាតធំ Boeing 777 ចុះចតបាន និងជាទីកន្លែងដាច់ឆ្ងាយពីគេងាយស្រួលក្នុងការចុះចតនៅទីនោះ ជាពិសេសនៅពេលយប់ គ្មានផ្កាយរណបមិនអាចចាប់យករូបភាពបាន ហើយម្យ៉ាងទៀតអាកាសយានដ្ឋាននៅកាហ្សាក់ស្ថាននោះ ជាស្ថានីយដែលប្រទេសរុស្ស៊ីបានសាងសង់ឡើង ដើម្បីទុកជាកន្លែងយានអវកាសរុស្ស៊ីហោះឡើង និងចុះចត គ្មានអ្នកណាអាចចេញចូលស្រេចនឹងចិត្តឡើយ បើគ្មានការអនុញ្ញាតពីប្រទេសរុស្ស៊ី។

លោក Jeff Wise បានបញ្ជាក់ពីមូលហេតុថា រុស្ស៊ី ឬលោកពូទីន ប្លន់យកយន្តហោះនេះគឺដើម្បីបង្ហាញអំពីអំណាច និងថាមពលរបស់រុស្ស៊ីដែលមានសមត្ថភាពប្លន់យន្តហោះ គ្មានអ្នកណាអាចចាប់ភ្លឹក និងចាប់ថ្នាក់បាន ប៉ុន្តែហេតុផលទាំងនេះហាក់ដូចជា មិនសមស្របទៅនឹងកាលទេស និងស្ថានការទាល់តែសោះ។

បើតាមលោក Steve Pieczenik អ្នកឯកទេសដែលមានបទពិសោធន៍ច្រើនបំផុត ក្នុងការគ្រប់គ្រងវិបត្តិអន្តរជាតិ និងអ្នកចរចារំដោះចំណាប់ខ្មាំង និង ធ្លាប់ជាអតីតឧបការីរងរបស់ក្រសួងការបរទេសអាម៉េរិកក្នុងអាណត្តិលោក និចសុន និងជាអ្នកតាក់តែងនយោបាយជាន់ខ្ពស់ ក្នុងសម័យប្រធានាធិបតី Reagan និងជាអ្នកធ្វើកិច្ចការដោយផ្ទាល់ជាមួយ រដ្ឋមន្រ្តីការបរទេសអាម៉េរិកជាច្រើនជំនាន់បានសរសេរនៅលើ Blog របស់គាត់ថា សហរដ្ឋអាម៉េរិក និងអូស្រ្តាលី ជាអ្នកនៅពីក្រោយខ្នង និងជាតួសំដែងយ៉ាងប៉ិនប្រសព្វក្នុងរឿងរ៉ាវយន្តហោះ MH370 ដោយពាក់ព័ន្ធឧបករណ៍បញ្ជារយន្តហោះដែលមាន ទម្ងន់ប្រហែល២០តោន ចំនួន៦កេសធំៗ ដែលក្រុមឧទ្ទាមតាលីបង់ ពួនស្ទាក់វាយប្រហារកងទ័ពសហរដ្ឋអាម៉េរិកនៅប្រទេស អាហ្វហ្គានីស្ថាន ហើយលក់ឧបករណ៍បញ្ជារនោះទៅឲ្យប្រទេសចិន។

10860831_387885644716566_7080528528109423490_o

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS