1 2 3
4 5 6 7

សកម្មជនជាង២០០នាក់ មកពីខេត្តសៀមរាប កំពុងតវ៉ានៅមុខស្នាក់ការបក្ស CNRP សុំឱ្យដកលោកស្រី កែ សុវណ្ណរតន៍ ពីប្រធានក្រុមការងារខេត្ត

(ភ្នំពេញ)៖ សកម្មជន គណបក្សសង្គ្រោះជាតិ ជាង២០០នាក់ មកពី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៥ នេះ បានលើកគ្នាមក តវ៉ានៅមុខស្នាក់ការគណបក្សនារាជធានីភ្នំពេញដើម្បីទាមទារឲ្យលោក សម រង្ស៊ី ផ្លាស់ប្ដូរលោកស្រី កែ សុវណ្ណរតន៍ពីប្រធានក្រុមការងារ

ខេត្តសៀមរាប ។

សកម្មជនទាំងនោះបាននិយាយថា ក្រោមការដឹកនាំរបស់ លោកស្រី កែ សុវណ្ណរតន៍ កន្លងមកនោះបក្សសង្គ្រោះជាតិ ខេត្តសៀមរាប មិនមានអ្វីរីកចម្រើននោះទេ ហើយថាការដឹកនាំនេះបានបង្កឱ្យមាន
អំពើពុករលួយ និងបក្ខពួកនិយម ដូច្នេះការទាមទារឱ្យដក
លោកស្រីចេញ គឺដើម្បីរក្សាប្រជាធិបតេយ្យ ក្នុងបក្សប៉ុណ្ណោះ៕

10993476_387886248049839_1740562811016976848_o

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS