1 2 3
4 5 6 7

ជនសង្ស័យ​រំលោភ​ហើយ​កាច់ក​សម្លាប់​កុមារី​អាយុ​៨​ឆ្នាំ រត់​លាក់ខ្លួន​ក្នុងព្រៃ​តែ​ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ

ខេត្តកំពង់ឆ្នាំង​៖ បុរស​សង្ស័យ ចាប់រំលោភ​កុមារី​ម្នាក់​រួច​កាច់ក​សម្លាប់​បំបិទមាត់​ត្រូវបាន​កម្លាំង នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​ដា្ឋ​ន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួនបាន​ហើយ កាលពី វេលា​ម៉ោង ៣ និង​២០​នាទី​ទាបភ្លឺ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ នៅ​ចំណុច​រនាល​ភេ ស្ថិតក្នុង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ខណៈ ដែល​ជនល្មើស​បានគេច​ចូល​ព្រៃ​សម្ងំ​លាក់ខ្លួន​អស់ ១​យប់​១​ថ្ងៃ ដែល​នេះ​ត្រូ​គេ​និយាយថា​ឈាម​ស្រែក​ស្បែក​ហៅ​។

​លោក ឌុ​ច ចំរើន នាយ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិតធ្ងន់​របស់​ស្នងការដ្ឋាន​គរ​បាល​ខេត្ត បាន​និយាយថា​៖ ជនសង្ស័យ​ខាងលើនេះ​មានឈ្មោះ សូ ស៊ីម អាយុ​៤០​ឆ្នាំ ធ្លាប់មាន​ប្រពន្ធ​២-៣ និង​ចុង​ក្រោយមក​មាន ប្រពន្ធ កូន​១ រស់នៅ​ភូមិ​កំពង់​បា​ស្រូវ​នេះ ជា​កន្លែង​ចាប់​កុមារី​រំលោភ ។​

​ក្រោយពី​កើតមាន​ករណី​ចាប់រំលោភ​ក្មេងស្រី ហើយ​កាច់ក​សម្លាប់​បំបិទមាត់ និង​ធ្វើអោយ​មានការ​ភ្ញាក់ ផ្អើល​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ​នោះ លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត បានដាក់​បញ្ជា​អោយកម្លាំង​ជំនាញ​ដឹកនាំ​កម្លាំង ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ បន្ទាន់​មក​បាន​ប្រមូល​ព័ត៌មាន និង​វត្ថុតាង​ទើប​ឈានដល់​កំណត់​មុខសញ្ញា ដែល​ជនសង្ស័យ​បាន​រត់គេចខ្លួន​ចូល​ព្រៃ​។ ក្រោយពី​មាន​កិច្ចសហការ​ល្អ​ពី​ប្រជាពលរដ្ឋ​បានដឹងថា​៖ ជនសង្ស័យ​ខាងលើ​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ចំណុច រនាល​ភេ ពេលនោះ កម្លាំង​សមត្ថកិច្ច​របស់លោក បាន​ទៅ​ព័ទ្ធចាប់​ខ្លួនគេ​បាន​នៅវេលា​ម៉ោង ជា​៣​ទាបភ្លឺ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បានត្រឹមតែ​សារភាពថា​៖ រូបគេ​ពិតជា​បាន​ចាប់​នាង​រំលោភ ពិតមែន តែ​មិនបាន​កាច់​កនាង​សម្លាប់​នោះទេ តែ​ទោះ​យ៉ាងនេះ​ក្តី ក៏​សមត្ថកិច្ច​បាន​កសាង​សំណុំ រឿង បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​ច្បាប់ ដើម្បី​ស្រាវជ្រាវ​បន្ត និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់ ។

សូមបញ្ជាក់ថា​៖​កុមារី​រងគ្រោះ​មានឈ្មោះ ស៊ីម លក្ខិណា អាយុ​៨​ឆ្នាំ នាង​ជា​កូន​ទី​៧​ក្នុងចំណោម​បង ប្អូន​៨​នាក់ មាន​ម្តាយ​ឈ្មោះ​លីម ឡុ​ន អាយុ​៤១​ឆ្នាំ ឪពុក​ឈ្មោះ​ស៊ីម សម្បត្តិ អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ កំពង់​បា​ស្រូវ ត្រូវបាន​ជនសង្ស័យ​ខាងលើ​ចាប់រំលោភ​រួច​កាច់ក​សម្លាប់​បំបិទមាត់​កាលពី​យប់​ថ្ងៃទី​២៥ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​រកឃើញ​នៅ​ព្រឹក​ថ្ងៃទី ២៦ និង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនដៃដល់​នៅពេល ទាបភ្លឺ​ព្រឹក ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ​២០១៥​។ ធ្វើបុណ្យ​បាន​បុណ្យ ធ្វើបាប​បាន​បាប (​កម្ម​ពៀរ​ស៊ីសង​គ្នា​មិនចាំបាច់​ជាតិ​ខាងមុខ​ទេ​)៕ ដោយ រិ​ទ្ធិ ជ័យ ​ ​ ​

KA-20150227-WA0000KA-4347KA-675KA-20150226-WA0015KA-20150226162603-(1)KA-01536KA-01533KA-01527KA-01537

ប្រភព៖ khmerangkor

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS