1 2 3
4 5 6 7

អ្នកមានអំណាច ជិះ Mercedes ស្លាកលេខ ភ្នំពេញ៖ 2AD-2229 ដកកាំភ្លើងបាញ់គំរាមកូនប៉ូលិស ៣៣គ្រាប់ ផ្អើលប្រជាពលរដ្ឋរត់ស្លន់ស្លោ

(កំពង់ស្ពឺ)៖ នាយផ្នែកនគរបាលចរាចរណ៍ផ្លូវគោក ខេត្ដកំពង់ស្ពឺ លោក លី ចាន់ថន បានប្រាប់ឲ្យអង្គភាព FRESH NEWS ដឹងនៅមុននេះបន្តិចថា អ្នកមានលុយ និងមានអំណាច ជិះមែក Mercedes ស៊េរីទំនើប ពាក់ស្លាកលេខ ភ្នំពេញ៖ 2AD-2229 ពណ៌ខ្មៅ មួយគ្រឿង បានប្រើអង្គរក្សរបស់ខ្លួន បាញ់៣៣គ្រាប់ គំរាមនគរបាលចរាចរណ៍ ព្រោះផាកពិន័យ បើកបរលើសល្បឿនកំណត់ កាលពីវេលាម៉ោង១០៖១០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។

នាយផ្នែកនគរបាលចរាចរណ៍ផ្លូវគោក ខេត្ដកំពង់ស្ពឺ លោក លី ចាន់ថន បានឱ្យដឹងថា នៅព្រឹកមិញ មុនពេលកើតហេតុ កម្លាំងនគរបាល ចរាចរណ៍ខេត្ដកំពង់ស្ពឺ ៨នាក់ ដាក់កម្លាំងត្រួតពិនិត្យការធ្វើចរាចរណ៍នៅ កន្លែងកើតហេតុខាងលើ ។ លុះដល់វេលាម៉ោងប្រមាណជាង១០ ស្រាប់តែមានរថយន្ដស៊េរីទំនើប Mercedes ពណ៌ខ្មៅ មួយគ្រឿង បើកបរពីខេត្ដព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ ក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ដោយឃើញការបើកបរលើសល្បឿនកំណត់ ដែលក្នុងទីប្រជុំជន កំណត់ត្រឹម ៣០ ទៅ ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោងនោះ មន្ដ្រីនគរបាលចរាចរណ៍ ក៏បានចេញស្ទាក់ ហើយធ្វើការអប់រំ និងផាកពិន័យ ចំនួន១២០០០រៀល ។

លោក លី ចាន់ថន បានឱ្យដឹងថា នៅក្នុងរថយន្ដនោះ គេឃើញមានបុរសពីរនាក់ អង្គុយខាងមុខ ស្លៀកពាក់ឯកសណ្ឋានជាអង្គរក្ស ដោយឡែកកៅអីខាងក្រោយ គេមើលមិនឃើញនោះទេ ដោយសារកញ្ចក់រថយន្ដបិត ស្កុតពណ៌ខ្មៅ ។ ក្រោយពេលបង់ការផាកពិន័យ ១២០០០រៀល រួចហើយម្ចាស់រថយន្ដ និងអ្នកបើកបរជាអង្គ រក្ស ក៏បានធ្វើដំណើរចាកចេញ។ បន្ទាប់ពីការចាកចេញបានប្រហែល២ ម៉ែត្រ អ្នកនៅក្នុងរថយន្ដដែលគេសង្ស័យថា ជាអ្នកមានលុយនិងមានអំណាច នោះ បានបញ្ជាឱ្យអង្គរក្សរបស់ខ្លួន អង្គុយខាងមុខ បាញ់៣៣គ្រាប់ ។ ការប្រើកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ធ្វើឱ្យផ្អើលអស់ប្រជាពលរដ្ឋ និងអ្នកដំណើរក្នុងខេត្ដកំពង់ស្ពឺរត់ស្លន់ស្លោ សូម្បីតែមន្ដ្រីនគរបាលចរាចរណ៍ដែលធ្វើការផាកពិន័យ ក៏ព្រលឹងចុងសក់ដែរនោះ គេនៅ មិនទាន់ដឹងពីគោលបំណងរបស់អ្នកបាញ់នៅឡើយទេ ប៉ុន្តែនៅពេលកម្លាំងសមត្ថកិច្ចកំពុងតាមស្រាវជ្រាវយកមុខអ្នកបាញ់គំរាមនេះ៕

2-28-2015 8-02-57 PM

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS