1 2 3
4 5 6 7

កុមារាពិការភ្នែក​ក្លាយ​ជា​ម្ចាស់​ពានCambodia’s got talent​

talent-1-2015-02-28

នៅ​ទី​បំផុត បេក្ខ​ជន​ពិកា​រភ្នែក​ទាំងសង​ខាង ​ប្អូន​ប្រុស​យឿន ពិសី អាយុ​១៥​ឆ្នាំ បាន​ក្លាយ​ជា​ម្ចាស់​​ពាន​រង្វាន់​Cambodia’s got talent  គួរ​ឲ្យ​ភ្ញាក់​ផ្អើល កាល​ពី​យប់​ថ្ងៃ​ទី​​២៧ កុម្ភៈ ​ម្សិល​មិញ​។ កា​រប្រកួត​ប្រជែង​ដ៏​ស្វិត​ស្វាញ​នេះ ​ ​ប្រមូល​ផ្ដុំ​ដោយ​បេក្ខជន​បេក្ខនារី និង​ក្រុម​សម្ដែង​សុទ្ធ​តែ​មាន​​​ទេពកោសល្យ​សមត្ថភាព​ពិសេស​ទាំង​អស់​នៅ​វគ្គ​ចុង​បញ្ចប់ ប៉ុន្តែ​​​​តំណែង​ជើង​ខ្លាំងនៅ​តែ​ធ្លាក់​មក​លើ​ប្អូន​​ប្រុស​ដដែល  ​ក្រោម​ការ​​ប្រកាស​ពី​គណៈកម្មការ​ថា​មាន​អ្នក​បោះ​ឆ្នោត​ឲ្យ​ច្រើន​លើស​លប់​។​

​គ្មាន​អ្នក​ណា​មិន​ដឹង​​នោះ​ទេថា​​ប្អូន​យឿន ពិសី គឺ​ជា​បេក្ខជន​ពិកា​ភ្នែក​ទាំង​សង​ខាង ​ដែល​មាន​ទឹក​ដម​សំឡេង​​​ពីរោះ​ក្រអួន​ក្រអៅ។ ប្អូន​ជា​កុមារា​​មិន​ដែល​មាន​វាសនា​មើល​ឃើញ​ពិភព​លោក​នោះ​ឡើយ។ ប្អូន​​ជា​បេក្ខ​ភាព​​​មក​ពី​​ខេត្ត​កំពង់​ចាម និង​ជា​​​​សិស្ស​​ផ្នែក​​អក្សរ​ស្ទាប​​ប្រចាំនៅ​ក្នុង​អង្គ​ការ​គ្រួសារ​ថ្មី។

​​​នៅ​ក្នុង​កម្មវិធី​​Cambodia’s got talent ប្អូន​ប្រុស​បាន​ទទួល​ការ​ចាប់​អារម្មណ៍​តាម​រយៈ​ការ​បក​ស្រាយ​បទ​ចម្រៀង​​ដំបូង​បំផុត គឺ​​«​ព្រះ​វិហារ​សាក្សី​ស្នេហ៍» របស់​លោក​ខេមរៈ​ សិរី​មន្ត និង​ក្នុង​វគ្គ​បន្ត​បន្ទាប់ គឺ​បាន​បក​ស្រាយ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​តែ​ម្ដង ដែល​​​និពន្ធ​ឲ្យ​ដោយ​​​​​​តន្ត្រី​ករ​ប្រចាំ​នៅ​ក្នុង​គ្រួសារ​ថ្មី​។ នៅ​វគ្គ​ចុង​ក្រោយ​យប់​មិញ ប្អូន​បាន​បក​ស្រាយ​បទ​និពន្ធ​ថ្មី​​​ដែល​ស្ដែង​ឡើង​ពី​ជីវិត​​ដ៏​កំសត់​របស់​ខ្លួន ដែល​បាន​ធ្លាក់​ខ្លួន​ពិការ​ ដោយ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​គួរ​ឲ្យ​កត់​សម្គាល់​​​ពី​សំណាក់​អ្នក​ទស្សនា​នៅ​ទូទាំង​ប្រទេស​។ យ៉ាង​ណា​មិញ អ្នក​ទស្សនា​ខ្លះ​លើក​ឡើង​ថា​សមត្ថភាព​ពិសេសរបស់​ប្អូននៅ​មិន​ទាន់​លប់​លើ​សមត្ថភាព​របស់​​បេក្ខជន​បេក្ខនារី និង​ក្រុម​សម្ដែង​​ផ្សេង​ទៀត​​ទាំង​១៣​ក្រុម​នោះ​ទេ ប៉ុន្តែ​ទំនង​មក​ពី​ប្អូន​ទទួល​បាន​ការអាណិត​ច្រើន​ជាង​ ទើប​អាច​ឈ្នះ​ពាន​ជើង​ឯក​ជា​ម្ចាស់​​​​កម្មវិធី​ Cambodia’s got talent  ជំ​នាន់​ទី​១នៅ​កម្ពុជា និង​បាន​ក្លាយជា​​សមាជិក​ម្នាក់​របស់​​កម្មវិធី​got talent ​របស់​ពិភព​លោក។

ប្អូន​ប្រុស​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​១០០​លាន​រៀល និង​ថវិកា​លើកទឹក​ចិត្ត​ជា​ច្រើន ព្រម​ជា​មួយ​​​រង្វាន់​​ជា​ស្រាបៀរ ​និង​សម្ភារៈ​​ពី​ក្រុម​ហ៊ុន​ជា​អ្នក​ឧបត្ថម្ភ​ជា​ច្រើន​ទៀត​។ ប្អូន​ប្រុស​បាន​ថ្លែង​ក្រោយ​ពី​ទទួល​ពាន​ថានឹង​យក​ថវិកា​ដែល​​បាន​ពី​ការ​ប្រកួត​នេះទៅ​​ជួយ​ក្រុម​គ្រួសារ​ និង​ប្អូន​ឲ្យ​មាន​សម្ភារៈ​សិក្សា​​ដូច​ក្មេង​ទូទៅ និង​យក​មួយ​ផ្នែក​​សម្រាប់​ផ្គត់​ផ្គត់​ចំពោះ​តម្រូវ​ការ​របស់​ខ្លួន​។ ​​អ្វី​ដែល​ប្អូន​​​ស្រម៉ៃ​​ចុង​ក្រោយ​​ បន្ទាប់​ពី​មាន​ឈ្មោះ​បោះ​សំឡេង​ពី​កម្មវិធី​នេះ គឺ​ចង់​មើល​ឃើញ​ពិភព​លោក បើ​ទោះ​ជា​​លទ្ធផល​​នៃ​ការ​ចង់​បាន​​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​។

រូបថតពីបណ្តាញសង្គមហ្វេសប៊ុក

​អ្នក​ស្រី​ ច​ន្នី​ ជា​ម្ដាយ​របស់​ប្អូន​ប្រុស​យឿន​ ពិសី ប្រាប់​ថាធ្លាប់​បាន​​​​​​បញ្ជូន​កូន​ប្រុស​​រូប​នេះ​ទៅពិគ្រោះ​ជា​មួយ​​ក្រុម​គ្រូ​ពេទ្យ​ច្រើន​លើក​ដែរ ប៉ុន្តែ​មក​ពី​គ្មាន​លទ្ធភាព និង​ឮ​ថា​ពិបាក​ព្យាបាល​ទើប​​​បណ្ដោយ​ឲ្យ​ជំងឺ​ពិកា​ភ្នែក​ទាំង​​សង​ខាង​នេះយារយី​រហូត​មក​។ យ៉ាង​ណា​មិញអ្នក​ស្រី​រំពឹង​ថា​បើ​មាន​ការ​ជ្រោម​ជ្រែង​​លុយ​កាក់ និង​មាន​លទ្ធភាព​បញ្ជូ​ន​ទៅ​ព្យាបាល​ជា​មួយ​​​ខាង​ពេទ្យ​ជំនាញ គឺ​លទ្ធផល​នឹង​អាច​វិជ្ជមាន​។

ក្នុង​ចំណោម​​បង​​ប្អូន​ទាំង​៧របស់​យឿន ពិសី ​​អ្នក​ស្រី​ប្រាប់​ថា មិន​មែន​មាន​តែ​​ប្អូន​ម្នាក់​​នោះ​ទេ​ដែល​ពិកា​រភ្នែក គឺ​​សូម្បី​តែ​បង​ប្រុស​​ប្អូន​ម្នាក់​ទៀត ក៏ពិការ​ភ្នែក​​ទាំង​សង​ខាង​បែប​នេះ​ដូច​គ្នា​​។ ​អ្នក​ស្រី​ប្រាប់​ថា យឿន ពិសី ​ទោះជា​មើល​មិន​ឃើញ ប៉ុន្តែ​​​អាច​ដើរ​ទៅ​សាលា ស្គាល់​ទីតាំង​ដាក់​របស់ និង​ធ្វើ​កិច្ច​ការ​មើល​ថែ​ប្អូន បានជំនួសដៃ​ជើង​មិន​ខុស​ពី​ក្មេង​ធម្មតា​​នោះ​ទេ ដោយ​សារ​តែ​ប្អូន​​មានពូកែ​ចាំ​ផ្លូវ ពូកែ​ចំណាំ និង​​​​វ៉ៃ​ក្នុង​ការ​ស្ដាប់​សំឡេង​។

​​​​អ្វី​ដែល​អ្នក​ស្រី​​​កោត​សរសើរ គឺ​ប្អូន​ប្រុសមាន​ទឹក​ដម​​សំឡេង​ល្អ​តាំង​ពី​កំណើត​ដែល​ក្រៅ​ពី​​បាន​សិក្សា​នៅ​សាលា​គ្រួសារ​ថ្មី​ដោយ​​មិន​ខ្វល់​រឿង​​បង់​ប្រាក់ ក៏​អាច​រក​ចំណូល​​បាន​តាំង​ពី​តូច យក​មកផ្គត់​ផ្គង់​ជួយ​​​គ្រួសារ​ផង​ដែរ​ តាមរយៈឱកាស​ឡើង​ច្រៀង​ក្នុង​​កម្មវិធី​​តន្ត្រី​សប្បុរស​ធម៌របស់​អង្គការ និង​កម្មវិធី​ផ្សេង​ៗ​។ អ្នក​ស្រី​និយាយ​ថា «​នេះ​ជា​កូន​ទ្រព្យ​របស់​ខ្ញុំ​ ព្រោះ​ទោះ​ជា​គ្នា​ពិការ ប៉ុន្តែ​មិន​ដែល​ធ្វើ​ឲ្យ​​ខ្ញុំពិបាក​ទេ ចេះ​រក​លុយ​តាំង​ពី​តូច ព្រោះ​មាន​គេ​អាណិត​គេ​ហៅ​ទៅ​ច្រៀង​រហូត​កន្លង​មក​!»។ ​អ្ន​ក​ស្រី​រំពឹង​ថា ពាន​រង្វាន់​Cambodia ‘s got talent ដែល​ទើប​ទទួល​បាន នឹង​ក្លាយ​ជា​ឱកាស​​ដ៏​ធំ​មួយ ​ជួយ​ឲ្យ​ប្អូន​ប្រុស​មាន​លទ្ធភាព​ព្យាបាល​ភ្នែក ​និង​មាន​បោះ​សំឡេង​​សំឡេង​​​​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បីកែ​ប្រែ​ជោគវាសនា​របស់​​កូន​ប្រុស​។

​មិនខុស​គ្នា​ដែរ កន្លង​មក​ទូរទស្សន៍​ហង្ស​មាស ក៏​តែង​តែផ្ដល់​ឱកាស​ឲ្យ​ប្អូន​ប្រុស​យឿន ពិសី បាន​ឡើង​ឆាក​បន្ត​ផ្ទាល់ ធ្វើ​ឲ្យ​​ការ​ចាប់​អារម្មណ៍ រហូត​​បាន​ក្លាយ​ជា​អ្នក​ឈ្នះ​ពាន​​សម្រាប់​ការ​ប្រកួត​ប្រជែង​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ​។ តំណាង​ហង្ស​មាសបញ្ជាក់​ថា ប្អូន​ប្រុស​គឺ​ជា​សមាជិក​មួយ​របស់​Got Talents ពិភព​លោក ​ហើយ​ក៏​នឹង​មាន​ការងារ​ជា​ច្រើន​​​ដែល​ខាង​ស្ថាប័ន​​​​របស់​លោក​ នឹង​ធ្វើ​ការ​លើក​ស្ទួយ​បន្ទាប់​ពី​​​បញ្ចប់​នេះ​៕

ប្រភព៖ VOD

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS