1 2 3
4 5 6 7

ព័ត៌មានបន្ថែម៖ រថយន្តដឹកដីក្រុមហ៊ុន លឹម ហេងគ្រុប ចុះពីលើភ្នំដាច់ហ្រ្វាំង បុករថយន្ត ឧត្តមសេនីយ៍ផ្កាយ២ នួន នៅ និងអ្នកបើកបរស្លាប់

(ឧត្តរមានជ័យ)៖ ឧត្តមសេនីយ៍យោធាមួយរូប ប្រចាំនៅតំបន់សមរភូមិព្រះវិហារបានថ្លែងប្រាប់អង្គភាពព័ត៌មាន FRESH NEWS នៅម៉ោងប្រមាណជាង ១១៖៣០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានឲ្យដឹងពីមូលហេតុ នៃករណីគ្រោះថ្នាក់ស្លាប់ឧត្តមសេនីយ៍ទោ នួន នៅ និងអ្នកបើកបរថយន្តថា គឺដោយសាររថយន្តដឹកដីក្រុមហ៊ុន លឹម ហេងគ្រុប បានជិះចុះពីលើភ្នំច្រកជាំស្រងាំ ដាច់ហ្រ្វាំងរេចង្កូតមកបុករថយន្តឧត្តមសេនីយ៍ទោ នួន នៅ អូសប្រហែល២០ម៉ែត្រ រួចធ្លាក់ចូលជ្រោះសង្កាត់ពីលើរថយន្តខ្ទេចតែម្តង។

ឧត្តមសេនីយ៍រូបនោះបានបញ្ជាក់ថា រថយន្តរបស់ឧត្តមសេនីយ៍២ផ្កាយ នួន នៅ ជិះឡើងទៅលើភ្នំច្រកជ្រាំស្រងាំ ដើម្បីប្រជុំការងារ ចំណែករថយន្តបង្កហេតុជិះចុះពីភ្នំ។ ដោយឡែកនៅពេលនេះសាកសពរបស់លោក នួន នៅ បានបញ្ជូនទៅកាន់ខេត្តសៀមរាប ធ្វើបុណ្យនៅផ្ទះរបស់លោក។

សូមជំរាបថា ឧត្តមសេនីយ៍ផ្កាយ២ នួន នៅ ជាមេបញ្ជាការរង យោធភូមិភាគទី៤ និងជាប្រធានសមរភូមិទិសទី២ អន្លង់វែង ៕

2-28-2015 8-36-02 AM

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS