1 2 3
4 5 6 7

ធ្លាក់ឧទ្ធម្ភាគចក្រ យោធាអ៊ីរ៉ង់ នៅភាគខាងជើង រាជធានីតេរ៉ង់ ស្លាប់០៣នាក់

តេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ថា មានករណីធ្លាក់ឧទ្ធម្ភាគចក្រ មួយគ្រឿង នៅភាគខាងជើងរដ្ឋធានីតេរ៉ង់ ប្រទេសអ៊ីរ៉ង់ ស្លាប់មនុស្សអស់ ចំនួន០៣នាក់ ។ ទីភ្នាក់ងារព័ត៌មាន ក្នុងស្រុកឈ្មោះ Fars បានរាយការណ៍ឲ្យ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

លោក Ezzatollah Khanmohammadi មន្ត្រីមួយរូបនៅរដ្ឋធានីតេរ៉ង់ បានឲ្យដឹងថា “កាលពីរសៀលថ្ងៃត្រង់ នៅជិត Imamzadeh Ebrahim (ជាស្រុកស្ថិតនៅភាគ ខាងជើងរដ្ឋធានីតេរ៉ង់)” មានហេតុការណ៍ធ្លាក់ ឧទ្ធម្ភាគចក្រចំនួន ០១គ្រឿង បណ្តាលអ្នកនៅលើយន្តហោះ នោះស្លាប់ទាំងអស់គ្នា ។

លោក Khanmohammadi បានបញ្ជាក់ថា “ព័ត៌មានបន្ទាន់អំពីករណី ធ្លាក់ឧទ្ធម្ភាគច្រកនេះ គឺជាយន្តហោះ ដែលកម្មសិទ្ធិ របស់យោធាអ៊ីរ៉ង់ ហើយមានអ្នកបើក នៅលើយន្តហោះ នោះចំនួន ០៣រូបបានបាត់បង់ជីវិត” ។

យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថា ករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ ទំនងជាមានព្រិលក្រាស់ ដែលបណ្តាលឲ្យយន្តហោះ ជួបនូវគ្រោះថ្នាក់តែម្តង ៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS