1 2 3
4 5 6 7

អ្នកនៅក្រុងភ្នំពេញ ទៅហូបការនៅ ខេត្តឧត្តរមានជ័យ ត្រូវរថយន្ត FUSO បុកដាច់ក្បាលកូនស្រីអាយុ៨ឆ្នាំម្នាក់យ៉ាងរន្ធត់

(ឧត្តរមានជ័យ)៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ រវាងរថយន្តយីឌុបម៉ាក FUSO បុកជាមួយរថយន្តម៉ាក VIGO បណ្ដាលឲ្យមានមនុស្សស្លាប់ពីរនាក់ និងរបួសធ្ងន់៥នាក់ ក្នុងក្មេងស្រីម្នាក់បានស្លាប់យ៉ាងរន្ធត់បំផុត ដោយបានដាច់ក្បាលចេញពីស្មា គួរឲ្យអាណោចអធ័ម។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះនៅចំណុច ភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខណៈរថយន្ត FUSO (យីឌុប) ពណ៌ត្រាវ ពាក់ស្លាកលេខ ក្រចេះ 3A-0339 បើកបរដោយជន មិនស្គាល់អត្តសញ្ញាណ និងរថយន្ត VIGO ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2K-4066 ។ សមត្ថកិច្ចចរាចរបានឲ្យដឹងថា ជនរងគ្រឿងស្លាប់ដោយដាច់ក្បាល មានឈ្មោះ សំ រិទ្ធមុន្នីសេត ភេទស្រី អាយុ៨ឆ្នាំ រស់នៅភ្នំពេញ និងម្នាក់ទៀតឈ្មោះ ឃ្លាំង ចាន្នី ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង ៕

សមត្ថកិច្ចបានបញ្ជាក់ ជនរងគ្រោះនោះ ជាអ្នកនៅក្រុងភ្នំពេញ ជិះរថយន្តមួយគ្រួសារ (៦នាក់) មក ខេត្តឧត្តរមានជ័យ ត្រូវរថយន្ត FUSO បុកដាច់ក្បាលកូនស្រីអាយុ៨ឆ្នាំម្នាក់យ៉ាងរន្ធត់។ តាមសមត្ថកិច្ចបញ្ជាក់ថា មានអ្នកស្លាប់ និងអ្នករបួសដូចក្រោម៖

1- ឈ្មោះ ទៀង ចាន់ដារ៉ា ភេទប្រុស អាយុ 30ឆ្នាំ រស់នៅភ្នំពេញ (របួសស្រាល)
2-ឈ្មោះ ជួង ប៊ុននី ភេទប្រុស អាយុ 36ឆ្នាំ រស់នៅភ្នំពេញ (របួសស្រាល)
3-ឈ្មោះ គង់ យ៉េត ភេទស្រី អាយុ 50ឆ្នាំ រស់នៅភ្នំពេញ (របួសធ្ងន់)
4-ឈ្មោះ សំ ពុទ្ធា ភេទស្រី អាយុ 30ឆ្នាំ រស់នៅភ្នំពេញ (របួសធ្ងន់)
5-ឈ្មោះ សំ រិទ្ធមុន្នីសេត ភេទស្រី អាយុ 08ឆ្នាំ រស់នៅភ្នំពេញ (ស្លាប់)
6-ឈ្មោះ ឃ្លាំង ចាន្នី ភេទប្រុស អាយុ 56ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង (ស្លាប់)
7-ឈ្មោះ សំ វុទ្ធី ភេទស្រី អាយុ 54ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង (របួសធ្ងន់) ។

ក្រោយពេលបុករួចរថយន្តធំបានបើកហួសចំងាយ ៦០ម៉ែត្រ ក៏ឈប់ហើយអ្នកបើកបរ និងព្រូ ក៏នាំគ្នាចុះរត់គេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចតាមរកជនបង្ក៕

2-27-2015 3-14-26 PM

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS