1 2 3
4 5 6 7

ចំនួនអ្នកស្លាប់កើនដល់ ២០០នាក់ ក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកក

(អាហ្គានីស្ថាន)៖ យោងតាមការចេញផ្សាយរបស់ AP នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះទឹកកក នៅតំបន់ជួរភ្នំភាគឥសាននៃប្រទេសអាហ្គានីស្ថាន បានកើនឡើងដល់ ២០០នាក់ហើយ។

មន្ត្រីអជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានឲ្យដឹងថា ព្យុះទឹកកកដ៏ធ្ងន់ធ្ងរមួយនេះ បានបង្កឲ្យមានការបាក់ផ្ទាំងទឹកកក នៅតំបន់ជួរភ្នំភាគឥសាន ជាពិសេសក្នុងខេត្ត Panjshir នៃប្រទេសអាហ្គានីស្ថាន រយៈពេលពីរថ្ងៃជាប់គ្នាបណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ២០០នាក់។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍បាក់ផ្ទាំងទឹកកកនេះ បានកើតមានឡើងតាំងពីថ្ងៃអង្គារ៍៕

11002618_386532414851889_7928352861908170629_n

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS