1 2 3
4 5 6 7

បាញ់ប្រហារគ្នាជាង១០គ្រាប់ នៅក្បែររង្វង់មូលតោពីរ ក្រុងព្រះសីហនុរងរបួសអ្នកដំណើរម្នាក់

(ព្រះសីហនុ)៖ មានករណីផ្ទុះអាវុធដោយការបាញ់ប្រហារគ្នា នៅវេលាម៉ោងប្រមាណ ១១៖៣៥នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្បែររង្វង់តោពីរ តាមបណ្តោយផ្លូវឯករាជ្យ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខកាស៊ីណូកំពង់សោមស៊ីធី នេះបើយោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ FRESH NEWS ប្រចាំនៅខេត្តនោះ។

សមត្ថកិច្ចបានបញ្ជាក់ថា ការបាញ់ប្រហារគ្នាជាង១០គ្រាប់នេះ បណ្តាលឲ្យអ្នកដំណើរម្នាក់រងរបួស និងត្រូវកញ្ចក់ខាងក្រោយរថយន្តលុច្សស៊ីលមួយគ្រឿងផងដែរ។

បន្ទាប់ពីកើតហេតុខ្មាន់កាំភ្លើង បានជិះរត់គេចខ្លួន។ ករណីខាងលើគេសង្ស័យជនបរទេស បាញ់ប្រហារគ្នាជាមួយជនបរទេសដូចគ្នា៕

2-27-2015 9-11-00 AM

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS