1 2 3
4 5 6 7

ស្នងការដ្ឋាន នគរបាល​ ខេត្ដកំពង់ធំ បន្ដ ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ តាមរលកធាតុ អាកាស

កំពង់ធំ ៖ នគរបាលការិយាល័យចរា ចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ បានបន្ដយុទ្ធនាការផ្សព្វ ផ្សាយពី ច្បាប់ចរា ចរណ៍ផ្លូវគោក តាមរលក ធាតុអាកាស ដោយអញ្ជើញចូលរួមជាវាគ្មិននៅក្នុងកម្មវិធីសំណួរ ចម្លើយតាមវិទ្យុ FM98.3 របស់ខេត្ដកំពង់ធំ ។

មន្ដ្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវ គោក បានឱ្យដឹងថា ក្រៅពីបើកយុទ្ធនាការ ចុះផ្សព្វផ្សាយ និងពង្រឹងច្បាប់ ចរាចរណ៍ នៅ តាមដងផ្លូវសាធារណៈ និងតាមរយៈវេទិកា ភូមិ ឃុំមានសុវត្ថិភាព នៅតាមមូលដ្ឋាននោះ ស្នងការ នគរបាលខេត្ដ បានណែនាំឱ្យការិយាល័យជំនាញ បន្ដផ្សព្វ ផ្សាយតាមវិទ្យុ តាមរយៈការឆ្លើយសំណួរ របស់មហាជន ដែលចង់ដឹងនិងមានចំងល់ពី ច្បាប់ចរាចរណ៍ផ្លូវគោក ។

មន្ដ្រីនគរបាលរូបនេះ បានថ្លែងឱ្យដឹងទៀតថា តាមរយៈយុទ្ធនាការខាងលើនេះ មានប្រជាពលរដ្ឋជា ច្រើននាក់ បានទូរស័ព្ទ ចូលនិងសួរសំណួរជាច្រើន ជុំវិញ បញ្ហាចរាចរណ៍ដែលពួកគាត់ធ្លាប់ជួបប្រទះ និងចង់ដឹងបន្ថែម ហើយត្រូវបាននគរបាលជា វាគ្មិនធ្វើការពន្យល់យ៉ាងក្បោះក្បាយ ។

សម្រាប់យុទ្ធនាការពង្រឹង ច្បាប់ចរាចរណ៍មួយនេះ ការិយាល័យជំនាញ និងបន្ដអនុវត្ដជាប្រចាំ ដើម្បីចូល រួមកាត់ បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍ ដែលបាននឹង កំពុងកើតមានឡើង គួរឱ្យព្រួយបារម្ភនោះ ។

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS