1 2 3
4 5 6 7

អ្នកនៅឃុំរកា ខេត្តបាត់ដំបង ចំនួន៥នាក់បានស្លាប់ ក្រោយឆ្លងមេរោគអេដស៍

(ភ្នំពេញ)៖ តួលេខថ្មីមួយពីលោកស្រី ស៊ឹម ពៅ មេឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានឱ្យដឹងថា រហូតដល់ពេលនេះមានប្រជាពលរដ្ឋ ដែលជាស្រ្តី និងកុមារី នៅឃុំរកា ចំនួន៥នាក់ហើយ ដែលបានស្លាប់ ក្រោយពេលឆ្លងមេរោគអេដស៍ នាពេលកន្លងទៅ ។

ស្រ្តី និងកុមារី ទាំង៥នាកនោះ រួមមាន៖ ១. សន លីហ្សា ភេទស្រី អាយុ៧ខែ, ២. លាជ រស់ ភេទស្រី ៦៨ឆ្នាំ, ៣. ចិន ធឿក អាយុ៧៣ឆ្នាំ, ៤. ឆែម វាន់ អាយុ៧៣ឆ្នាំ និង ឆែម ឆាត អាយុ៧៣ឆ្នាំ។

សូមបញ្ជាក់ថា តាមតួលេខដែលផ្តល់ដោយមន្រ្តីមូលដ្ឋានបានឱ្យដឹងថា ដំណាច់ខែមករាកន្លងទៅនេះ អ្នកផ្ទុកមេរោគអេដស៍ នៅឃុំរកា បានកើនឡើងជាង ២៥០នាក់៕

2-26-2015 12-18-05 PM

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS