1 2 3
4 5 6 7

តុលាការបង្គាប់ឲ្យ Apple ផ្ដល់សំណង $៥៣៣លានដុល្លារ ដល់ក្រុមហ៊ុន Smartflash

(អាម៉េរិក)៖ តុលាការរដ្ឋតិចសាស បានបញ្ជាឲ្យក្រុមហ៊ុន Apple ចំណាយប្រាក់ ៥៣៣លានដុល្លារអាមេរិក ដើម្បីជាសំណងដល់ក្រុមហ៊ុនផលិតហ្គេម Smartflash LLC ព្រោះបានរំលោភបាតង់ក្នុងការប្រើប្រាស់នៅលើ iTunes នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg។

តុលាការបានរកឃើញថា Apple បានរំលោភបាតង់ Smartflash ចំនួន៣ ពាក់ព័ន្ធនឹងការប្រើនៅលើ iTunes ដូចជា Data Storage ការទូទាត់សាច់ប្រាក់ និងប៉ាតង់គ្រប់គ្រង App។ ក្រុមហ៊ុន Apple បានបដិសេធមិនព្រមផ្ដល់សំណងឡើយ ដោយលើកយកហេតុផងថា គ្មានហេតុផលអ្វីដែលត្រូវឲ្យលុយនោះទេ ខណៈដែល Smartflash ទាមទារសំណង៨៥២លានដុល្លារ៕

1514982_386451658193298_4892171803772113736_n

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS