1 2 3
4 5 6 7

រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន ប្រកាសលាលែងពីតំណែង ទាក់ទងនឹងការទទួលមូលនិធិ នយោបាយខុសច្បាប់

(តូក្យូ)៖ យោងតាមព័ត៌មានជប៉ុន ចេញផ្សាយឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ របស់ប្រទេសជប៉ុន លោក Koya Nishikawa បានប្រកាសលាលែងពីតំណែង ដោយរងការចោទប្រកាន់ ពីបទទទួលមូលនិធិនយោបាយខុសច្បាប់។

ក្រោយពីមានការប្រកាសលាលែងពីតំណែងនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានទទួល និងយល់ព្រមនូវការលាលែងនេះ ហើយតែងតាំងលោក Yoshimasa Hayashi ឡើងកាន់តំណែងនេះជំនួសវិញ។

លោក Koya Nishikawa វ័យ៧២ឆ្នាំ បានរងការចោទប្រកាន់ បន្ទាប់ពីត្រូវបានគេដឹងថា មានក្រុមហ៊ុនមួយបានឧបតម្ថប្រាក់ជាង ៨ពាន់ដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់សាខាបក្ស Liberal Democratic Party ជាបក្សកំពុងកាន់អំណាច ក្រោមការគ្រប់គ្រងរបស់គាត់៕

11016086_385731681598629_8719182156672520991_n

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS