1 2 3
4 5 6 7

បារាំង ចាប់ផ្តើម ប្រើប្រាស់ នាវាដឹកយន្តហោះចម្បាំង ទៅវាយប្រហារពួក ISIS

ប៉ារីស ៖ នាវាដឹកយន្តហោះចម្បាំង របស់បារាំង ដែលមានឈ្មោះថា Charles de Gaulle បាន ចាប់ផ្តើមប្រតិបត្តិការ របស់ខ្លួនហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា យន្តហោះចម្បាំងជាច្រើនគ្រឿង ត្រូវបានដឹកនាំចេញពីទីក្រុង រ៉ាហ្វាល់ របស់ប្រទេសបារ៉ែន កាលពីព្រឹកថ្ងៃចន្ទ ទៅកាន់តំបន់ ឈូងសមុទ្រ រួចឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ាក់តែម្តង។

ព័ត៌មានដកស្រង់ ពីសេចក្តីថ្លែងការណ៍ នៃក្រសួងការពារជាតិបារាំង ឲ្យដឹងទៀតថា យ៉ាងហោចណាស់រយៈពេល ១ម៉ោង ទើបយន្តហោះចម្បាំងទាំងនោះ អាចហោះទៅដល់ទីតាំង ដែលត្រូវវាយប្រហារ ដោយធ្វើការបញ្ជាចេញពី មូលដ្ឋានទ័ពអាកាស ដាហ្វរ៉ា នៃប្រទេស អេមីរ៉ាត់ អារ៉ាប់រួម តាមរយៈកងកម្លាំងទ័ពអាកាសបារាំងផ្ទាល់ ។

គួរបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំង ខាងលើនេះ ត្រូវបានបញ្ជូនចេញពីកំពង់ផែ តាំងពីថ្ងៃទី១៣ ខែមករា មកម្ល៉េះ ដោយស្ថិតក្នុងប្រតិបត្តិការរយៈពេល៥ខែ ប្រឆាំងនឹងក្រុម ISIS ដែលដឹកនាំដោយសហរដ្ឋអាមេរិក ៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS