1 2 3
4 5 6 7

សាកសព ៣៧នាក់​រក​ឃើញ​ក្រោយ​ការ​លិច​សា​ឡង់​នៅ​បង់​ក្លា​ដែស

ម៉ានីកហ្គាន់៖ សាឡង់ដឹកមនុស្សពេញមួយគ្រឿង បានលិចនៅក្នុងដងទន្លេ ផាដម៉ា នៃស្រុក ម៉ានីកហ្គាន់ របស់ប្រទេសបង់ក្លាដែស កាលពីរសៀលថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ ២០១៥ បណ្តាលឲ្យមនុស្សបាត់ខ្លួន និង ស្លាប់រាប់សិបនាក់។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា រហូតមកដល់ថ្ងៃចន្ទ នេះ សាកសព ចំនួន ៣៧នាក់ហើយ ត្រូវបានស្រង់ចេញពីទន្លេ ផាដម៉ា ស្ថិតខេត្ត រ៉ាស៊ីដា ហ្វឺឌូស ភាគ កណ្តាលប្រទេស។ ប្រតិបត្តិការរុករកអ្នកបាត់ខ្លួនកំពុងបន្តនៅឡើយ។

ចំពោះមូលហេតុនៃគ្រោះថ្នាក់លិចសាឡង់ខាងលើនេះ ត្រូវបានគេអះអាងថា បណ្តាលមក ពីអាកាសធាតុអាក្រក់ រួមជាមួយនឹងការផ្ទុកមនុស្សលើសចំណុះ៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS