1 2 3
4 5 6 7

អគារខ្ពស់ជាងគេលើពិភពលោក នៅក្នុងទីក្រុងឌូប៉ៃ រងការឆាបឆេះ (មានវីដេអូ)

(ឌូបៃ)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ បានឲ្យដឹងថា មានអគ្គីភ័យបានឆាបឆេះ អគារប្រណិតខ្ពស់កប់ពពកមួយ នៅក្នុងទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម (United Arab Emirates) ដោយជាន់មួយចំនួនត្រូវបានហ៊ុំព័ទ្ធដោយភ្លើង ធ្វើឲ្យបំណែកអគារជាច្រើនបានធ្លាក់ចុះមកក្រោម។

អគារដ៏ខ្ពស់ដែលរងការខូចខាតនេះ បានក្លាយជាអគារដែលខ្ពស់ជាងគេបំផុត នៅក្នុងពិភពលោក បន្ទាប់ពីសាងសង់រួចក្នុងឆ្នាំ២០១១។ អាជ្ញាធរបានឲ្យដឹងថា មូលហេតុឆេះមិនទាន់ដឹងនៅឡើយ ប៉ុន្តែមិនមានអ្នកស្លាប់ និងរងរបួសនោះឡើយ៕

fire_3207292b

ប្រភព៖ Fresh News, Youtube

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS