1 2 3
4 5 6 7

រលកយក្សស៊ូណាមីអាចកើតឡើង បន្ទាប់មានគ្រោះរញ្ជួយដីវាយប្រហារជប៉ុន

(តូក្យូ)៖ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រវាយប្រហារភាគឥសានប្រទេសជប៉ុន នៅថ្ងៃអង្គារ៍នេះ បណ្តាលមានឲ្យមានការព្រមានថា រលកយក្សស៊ូណាមីកម្ពស់១ម៉ែត្រអាចនឹងវាយប្រហារ ខេត្ត Iwate ប្រទេស ជប៉ុន។ នេះបើយោងតាមការលើកឡើងរបស់ភ្នាក់ងារឧត្តុនិយមជប៉ុនហៅកាត់ថា (JMA) ដកស្រង់ដោយភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅប៉ុន្មានម៉ោងមុននេះ។

សូមជម្រាបថា គ្រោះរញ្ជួយដីកើតឡើងនៅវេលាម៉ោង៧៖០៦នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។ រហូតមកទល់ពេលនេះមិនទាន់មានរបាយការណ៍បង្ហាញពីចំនួនអ្នកស្លាប់ ឬការខូចខាតនៅឡើយ៕

10978635_382971498541314_5131445883775593000_n

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS