1 2 3
4 5 6 7

រដ្ឋាភិបាលចិន នឹងកាត់ទោសមន្ត្រីសភាជាន់ខ្ពស់ ពីបទពុករលួយ

(ប៉េកាំង)៖ យោងតាមមន្ត្រីរដ្ឋាភិបាលចិន បានឲ្យដឹងថា ចិននឹងធ្វើការកាត់ទោសអនុប្រធានប្រឹក្សាសភាជាន់ខ្ពស់ ពីបទប្រព្រឹត្តអំពើពុករលួយ រួមមានការទទួលសំណូក និងការលក់មុខតំណែងរដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia។

លោក Su Rong ត្រូវបានអាជ្ញាធរចិន បានធ្វើការស៊ើបអង្កេតទៅលើទ្រព្យសម្បត្តិ និងការប្រតិបត្តិការ រួមនឹងសកម្មភាពទាំងឡាយ បន្ទាប់ពីសង្ស័យថា លោកបានប្រព្រឹត្តអំពើពុករលួយ ដោយនៅពេលនេះ មានភស្ដុតាងមួយចំនួនអាចដាក់ទោស លោក Su Rong ប៉ុន្តែមិនទាន់ដឹងថា ទោសកំហុសរបស់លោក មានកម្រិតណានោះទេ។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ និងអតីតអនុប្រធានគណៈកម្មការសុខភាពទីក្រុងស៊ាងហៃ លោក Huang Fengping ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក ១៩ឆ្នាំ ពីបទទទួលសំណូក និងកេងបន្លំថវិកាជាតិ និងរួមមានមន្ត្រីជាច្រើនត្រូវបានដាក់ទោសពីបទពុករលួយ៕

10959851_382936665211464_3883520738695023982_n

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS