(Reuters): យន្តហោះអេហ្ស៊ីបបានចេញប្រតិបតិ្តការទម្លាក់គ្រាប់បែកប្រឆាំងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសលីប៊ី។
ការទម្លាក់គ្រាប់បែកដែលធ្វើឡើងដើម្បីជាការសងសឹកនេះ បានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីការចេញផ្សាយនូវវីដេអូដែលបង្ហាញពីការកាត់ក្បាលជនជាតិអេហ្ស៊ីបជាអ្នកកាន់សាសនាគ្រិស្តចំនួន២១នាក់។
បញ្ហានេះជាការជម្រុញឲ្យរដ្ឋាភិបាលក្រុង គែរ លូកដៃចូលក្នុងការប្រឈមមុខដាក់គ្នានៅតាមបន្ទាត់ព្រំដែនដោយផ្ទាល់តែម្តង នេះបើយោងតាមការលើកឡើងរបស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។ ការទម្លាក់គ្រាប់បែកនេះ មានគោលដៅវាយប្រហារទៅលើជំរុំ ទីតាំងហ្វឹកហាត់ និងទីតាំងស្តុកអាវុធរបស់ក្រុមសកម្មជន៕
ប្រភព៖ Fresh News