1 2 3
4 5 6 7

ឥណ្ឌូនេស៊ី នឹងបិទការលក់សំបុត្រយន្តហោះ នៅអាកាសយាន្តដ្ឋានទូទាំងប្រទេស

(ចាកាតា)៖ យោងតាមព័ត៌មាន Channel News Asia ចេញផ្សាយនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ការលក់សំបុត្រយន្តហោះ នៅអាកាសយានដ្ឋានទាំងអស់ ក្នុងប្រទេសឥណ្ឌូនេស៊ី នឹងត្រូវបានបិទឈប់លក់នៅពេលខាងមុខ។ មន្ត្រីក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយហ្វូងមនុស្សនៅអាកាសយាន្តដ្ឋាន ដោយតម្រូវឲ្យទៅទិញនៅតាមភ្នាក់ងារលក់សំបុត្រយន្តហោះវិញ។ ប៉ុន្តែសម្រាប់ការធ្វើបែបនេះ ត្រូវបានមូលនិធិអតិថិជនឥណ្ឌូនេស៊ីរិះគន់ថា វានឹងធ្វើឲ្យកាន់តែមានភាពពិបាក សម្រាប់អ្នកធ្វើដំណើរដែលចង់ទិញសំបុត្រជាបន្ទាន់ (ទិញភ្លាមជិះភ្លាម)៕

10993092_382542771917520_5714465182547727451_n

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS