1 2 3
4 5 6 7

រលំអាគារសង្កត់មនុស្សស្លាប់១៣នាក់ ខណៈពួកគេកំពុងគេងលក់

(ឥណ្ឌា)៖ លំនៅដ្ឋានមួយកន្លែងដែលទើបតែសាងសង់ថ្មីនៅប្រទេស ឥណ្ឌា ត្រូវរលំកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់ ខណៈដែលពួកគេកំពុងគេងលក់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។ ប្រភពព័ត៌មានពីប៉ូលិសបានឲ្យដឹងថា ដំបូងផ្ទះស្រាប់តែបាក់ធ្លាក់សង្កត់លើមនុស្ស តែក្នុងនោះមានមនុស្សបួននាក់ត្រូវបានអ្នកជិតខាងជួយរំដោះបានទាន់ពេលវេលា ហើយបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ សាច់ញាតិរបស់សាកសព នឹងត្រូវបានផ្តល់សំណងចំនួន២០.០០០រ៉ូពី ដែលស្មើនឹង៣២២ដុល្លារជាសំណងចំពោះហេតុការណ៍គ្រោះថ្នាក់នេះ៕

1781935_382542908584173_2409183476998333891_n

ប្រភព៖ Fresh News

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS