(អេហ្ស៊ីប)៖ ប្រទេសអេហ្ស៊ីប បានផ្អាកការប្រកួតកីឡាបាល់ទាត់ក្រមខណ្ឌ Premier League បន្ទាប់ពីក្រុមអ្នកគាំទ្រ បានប៉ះទង្គិចគ្នាជាមួយប៉ូលិស បណ្ដាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ នេះបើយោងតាមការចេញផ្សាយរបស់ CNN នៅមុននេះបន្ដិច។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងថា ក្រុមអ្នកគាំទ្របានព្យាយាមចូលទៅក្នុងពហុកីឡដ្ឋាន Cairo ទាំងដែលពួកគេគ្មានសំបុត្រ ដើម្បីចូលទៅមើលការប្រកួតរវាងក្រុម Zamalek និង ENPPI។ នៅពេលប៉ូលិសហាមឃាត់ ក្រុមអ្នកគាំទ្របានចាប់ផ្ដើមធ្វើបាតុកម្ម ទើបកើតមានការប៉ះទង្គិចគ្នាតែម្ដង ធ្វើឲ្យរឿងនេះកើតឡើងកាន់តែធំ ទើបរដ្ឋាភិបាលបានសម្រេចផ្អាកការប្រកួតនេះជាបណ្ដោះអាសន្ន៕
ប្រភព៖ Fresh News