1 2 3
4 5 6 7

ក្រុមជំនាញចិន ព្រមានមិន ឲ្យបរិភោគ សត្វចម្លែក នៅថ្ងៃចូលឆ្នាំ

ប៉េកាំង ៖ រដ្ឋបាលផ្នែកចំណីអាហារ និង ថ្នាំសង្កូវ របស់ប្រទេសចិន បានចេញសេចក្តីព្រមាន មួយទៅ កាន់ប្រជាជនទូទៅនៅថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ដោយ មិនឲ្យទទួល ទានសត្វព្រៃ ឬ ក៏សត្វ និង អាហារចម្លែកណាមួយ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ របស់ ខ្លួន នាពេលខាងមុខនេះឡើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា តាមការតាមដានកន្លងមករបស់ រដ្ឋាភិបាល ចំណីអាហារខាងលើនេះ គេបានដឹងថាប្រជាជននៅតាមតំបន់ជនបទមួយចំនួន ជាពិសេសនៅ ខេត្តក្វាងទុង ពួកគេបាននាំគ្នា ទទួលទានសត្វពស់, កណ្តុរ, និង សត្វល្អិត ចម្លែកៗមួយចំនួនទៀត ហើយទង្វើនេះកាន់តែរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយសារហេតុនេះ ទើបមន្ត្រីរដ្ឋបាលខាងលើនេះ បានចេញនូវសេចក្តីព្រមាន ជាសាធារណ ដល់ប្រជា ជនទូទៅ ជាពិសេសមនុស្សវ័យចំណាស់, កុមារ, ស្ត្រីមានផ្ទៃពោះ, និង អ្នកដែល មានប្រតិបត្តិកម្មចំពោះ ចំណីអាហារ ត្រូវជៀសវាងការបរិភោគ ប្រភេទអាហារណា ដែលមិនមានការពិនិត្យត្រឹមត្រូវតាមក្បួនខ្នាត ឬ អាហារដែលគ្រោះថ្នាក់ដល់សុខភាព៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS