1 2 3
4 5 6 7

អ្នកបើកបរយន្តហោះ TransAsia សម្រេចចិត្តចុះចតក្នុងទន្លេដើម្បីជួយមនុស្ស

(តៃវ៉ាន់)៖ យោងតាមការចុះផ្សាយរបស់ Reuters នៅព្រឹកថ្ងៃសុក្រទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៥ បានឲ្យដឹងថា សាកសពរបស់អ្នកបើកបរយន្តហោះ TransAsia ត្រូវបានរកឃើញ និងត្រូវបានគេស្គាល់អត្តសញ្ញាណ ឈ្មោះ Liao Chien-tsung អាយុ ៤២ឆ្នាំ ដែលត្រូវបានគេចាត់ទុកថា ជាវីរបុរស ព្រោះលោកបានសម្រេចចិត្តចុះចតយន្តហោះនៅក្នុងទន្លេ បើមិនដូច្នោះទេ មនុស្សនៅលើយន្តហោះទាំងអស់អាចនឹងស្លាប់គ្មានសល់ម្នាក់ឡើយ។ គួរបញ្ជាក់ថា នៅលើយន្តហោះបានផ្ទុកមនុស្ស ៥៨នាក់ ដោយបានធ្លាក់ចុះក្នុងទន្លេ Keelung River ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ស្លាប់កើនដល់៣៥នាក់, របួស១៥នាក់ និង ជាង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន៕

1506713_378639648974499_7379088553553563700_n 10947286_378639625641168_6454200899904439697_n 10978576_378639622307835_1583780551920988712_n

ប្រភព៖ Fresh News

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS