1 2 3
4 5 6 7

ប៊េក ជីនហ៊ី ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ដ​សប្បុរសធម៌​នៅ​កម្ពុជា

150130_22c

កញ្ញា ប៊េក ជិនហ៊ី ​​តួ​ឯក​ក្នុង​រឿង Rockin’ on Heaven’s Door។ រូបថត AFP

ក្រុង​សេអ៊ូល: យោង​តាម​គេហទំព័រ allkpop.com បាន​ឲ្យ​ដឹង​ថា តារា​ភាពយន្ដ​ ប៊េក ជីនហ៊ី ​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ដើម្បី​បំពេញ​ការ​ងារ​ស្ម័គ្រ​ចិត្ដ​នៅ​ក្នុង​អង្គការ​សប្បុរស​ធម៌​កុមារ​អន្ដរជាតិ Plan។

ចាប់​ពីថ្ងៃ​ទី​២៧ មករា​ដល់​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​ ​ប៊េក ជីនហ៊ី មក​តំបន់​អង្គរ​នៃ​ប្រទេស​កម្ពុជា​ ជា​ទី​ដែល​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​២​កន្លែង​ក្នុង​ចំណោម​៤​កន្លែង​ដែល​បង្កើត​ឡើង​ដោយ​មន្ទីរពេទ្យ​សេរីម​របស់​កូរ៉េ។

នៅ​ឯមជ្ឈមណ្ឌល​ថែទាំ​សុខភាព​ កញ្ញា ប៊េក​ ជីនហ៊ី នឹង​ចែក​ថ្នាំ​ដុស​ធ្មេញ ច្រាស​ដុស​ធ្មេញ សាប៊ូ និង​ផលិត​ផល​ថែទាំ​សុខភាព​ដទៃ​ទៀត​ដល់​កុមារ​កម្ពុជា​។ ដោយ​សារ​តែ​តារា​ភាពយន្ដ​រូប​នេះ​ធ្លាប់​មក​មជ្ឈមណ្ឌល​ថែ​ទាំ​ទារក​ម្ដង​កាល​ពី​ឆ្នាំ​ទៅ កញ្ញា ប៊េក ជីនហ៊ី គ្រោង​មក​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ជាមួយ​នឹង​កុមារ​ដែល​នាង​នឹង​ជួប​។

ជីនហ៊ី និយាយ​ថា​៖ «​ខ្ញុំ​ពិតជា​ចូល​ចិត្ដ​ការ​ស្ម័គ្រ​ចិត្ដ​ណាស់​។ ជាជាង​ធ្វើ​ពិធី​គគ្រឹក​គគ្រេង​ ខ្ញុំ​ពិត​ជា​ធ្វើ​កិច្ចការ​សប្បុរស​ធម៌​ដោយ​ខ្លួន​ឯង​ផ្ទាល់​។ ការ​លេង​សើច​ជាមួយ​កុមារ​គឺជា​ឱសថ​កែ​រោគ​ពីធម្មជាតិ​ដ៏​ស័ក្ដិសិទ្ធិ»៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS