1 2 3
4 5 6 7

តារាល្បីរបស់ថៃ នាង Pancake ជួបអ្នកគាំទ្រ នៅកម្ពុជា ក្នុងថ្ងៃទិវា នៃក្តីស្រឡាញ់

ភ្នំពេញៈ តារាសម្តែងថៃល្បីឈ្មោះ រាងខ្ពស់ស្រឡះ កញ្ញា Pancake Khemanit Jamikorn ហៅ Pancake នឹងមកបំពេញការងារ នៅក្នុងក្លឹបកម្សាន្ត RCA ជាលើកទី២ ចំថ្ងៃបុណ្យ នៃក្តីស្រលាញ់ (Valentine’s Day) ដើម្បីមកជួបអ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុង ក្លឹបកម្សាន្តមួយនេះ ជាលើកទី២ ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY ជំនួយការផ្ទាល់ នៅក្នុងក្លឹបកម្សាន្ត RCA លោក ឡុង ប៊ុនហេង បានប្រាប់ឲ្យដឹង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះថា ថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ កញ្ញា Pancake នឹងមកកម្ពុជាជាលើកទី២ ដោយនាងមក ចូលរួមក្នុងកម្មវិធី សប្បាយៗ ដែលរៀបចំឡើង ដោយក្លឹបកម្សាន្ត RCA ។ ហេតុដូច្នេះ ប្រសិនបើទស្សនិកជនមិត្តៗ យុវវ័យ មានបំណងចង់ចូលរួម សប្បាយរីករាយ ជាមួយ Pancake លោកអ្នកគ្រាន់តែ អញ្ជើញមកកាន់ ក្លឹបកម្សាន្តមួយនេះ តែប៉ុណ្ណោះ ។

លោក ឡុង ប៊ុនហេង បានប្រាប់ឲ្យដឹងបន្តទៀតថា “នេះជាលើកទី២ហើយ ដែល Pancake មកប្រទេសយើង ដោយការអញ្ជើញ មកលើកទី១ គឺទទួលបានជោគជ័យ និងការគាំទ្រខ្លាំងមែនទែន។ ដោយមានការសំណូមពរ ឲ្យខាងក្លឹបកម្សាន្ត អញ្ជើញនាង មកជាថ្មី ហេតុដូច្នេះដើម្បី បំពេញចិត្ត ទស្សនិកជននិងមិត្តៗយុវវ័យ នៅថ្ងៃទី១៤ ខែកុម្ភៈជាទិវា នៃក្តីស្រឡាញ់នេះ Pancake នឹងមកចូលរួម កម្មវិធីសប្បាយៗ ជួបជុំអ្នកគាំទ្រ “។

លោក ប៊ុនហេង បានប្រាប់ឲ្យដឹងទៀតថា កញ្ញា Pancake នឹងមកដល់ប្រទេសកម្ពុជា ហើយនាងនឹងបន្តទៅក្លឹប RCA ជួបអ្នកគាំទ្រច្រៀង រាំកម្សាន្តសប្បាយ ដោយនាងបានត្រៀមបទចម្រៀង ទាំងញាក់ និងមនោសញ្ចេតនា ចំនួន៦បទ ។លោករំពឹងថា ការវិលមកលើកទី ២របស់ Pancake នេះនឹងទទួលបានការគាំទ្រ កាន់តែច្រើនជាងមុនទៀត ហើយអ្វីដែលពិសេស នៅថ្ងៃនោះដែល តារាថៃរូបនេះ ក៏មានត្រៀមជាកាដូ សម្រាប់អ្នកគាំទ្រខ្លួន ផងដែរ ។

ដូច្នេះប្រសិនបើយុវវ័យ និងអ្នកគាំទ្រ ដែលស្រលាញ់ពេញចិត្ត និងចង់រីករាយកម្សាន្ត ជាមួយតារាក្នុង ដួងចិត្ត កញ្ញា Pancake អាចអញ្ជើញទៅ ក្លឹបកម្សាន្ត RCA អាចទំនាក់ទំនងទូរស័ព្ទ 070 26 22 22 ,070 23 22 22 ដែលមានទីតាំង នៅទល់មុខស្ថានីយទូរទស្សន៍ អប្សរា ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS