1 2 3
4 5 6 7

រុ​ស្ស៊ី​ស្រាប់តែ​ធ្វើ​សមយុទ្ធ​ប្រព័ន្ធ​ កាំជ្រួច​មី​ស៊ី​ល​ការពារ​ដែន​អាន​កាស

កម្លាំង​ការពារ​ដែនអាកាស​របស់​រុ​ស្ស៊ី​ ADF​ រួម​ទាំង​កងពល​សហរដ្ឋ​រុ​ស្ស៊ី​បាន​ ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​សម្រាប់​សកម្ម​ ភាព​ការពារ​ការ​វាយប្រហារ​ពីលើ​ដែន​ អាកាស​ចូល​មក​ទឹកដី​រុ​ស្ស៊ី​ ។​ ការ​ធ្វើ​ សមយុទ្ធ​រូប​នេះ​ គឺ​ដើម្បី​បង្កើន​ការ​ត្រៀម​ លក្ខណៈ​របស់​កម្លាំង​កាំជ្រួច​មី​ស៊ី​ល​ការ​ ពារ​ដែនអាកាស​ក្នុង​ពេល​ដែល​ប្រទេស​ ជាតិ​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ ។​

​អ្នកនាំពាក្យ​កងពល​កាំជ្រួច​មី​ស៊ី​ល​ ការពារ​ដែនអាកាស​រុ​ស្ស៊ី​វរសេនីយ៍​ Alexei​ Zolotukhin​ បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ការ​ធ្វើ​ សមយុទ្ធ​ដែល​មាន​ប្រកាស​ឱ្យ​ដឹង​ជា​មុន​ ដោយ​មានការ​ចូលរួម​ពី​ប្រព័ន្ធ​កាំជ្រួច​ មី​ស៊ី​ល​ទំនើបៗ​បំផុត​របស់​រុ​ស្ស៊ី​ដែល​មក​ ពី​៦០​កងពល​នៅ​ទូ​ទាំង​ប្រទេស​ ។​ លោក​ បន្ដ​ទៀត​ថា​ រយៈពេល​នៃ​ការ​ធ្វើ​សមយុទ្ធ​ កម្លាំង​ការពារ​ដែនអាកាស​បាន​រក​ឃើញ​ គោលដៅ​ចំនួន​១០​ជា​គោលដៅ​សិប្ប​ និមិត្ដ​ចាត់​ទុក​ថា​ គឺជា​ទីតាំង​របស់​សត្រូវ​ ដល់​កង​កាំជ្រួច​មី​ស៊ី​ល​ត្រូវ​តែ​វាយប្រហារ​ កុំឱ្យ​ចូល​មក​ទឹកដី​រុ​ស្ស៊ី​ ។​ នៅ​ក្នុង​គោល​ ដៅ​សិប្បនិមិត្ដ​នោះ​ មាន​ទាំង​យន្ដហោះ​ ចម្បាំង​កាំជ្រួច​មី​ស៊ី​ល​របស់​សត្រូវ​ទៀត​ ផង​ ។​ នៅ​ពេល​ដែល​ឃើញ​យន្ដហោះ​ ចម្បាំង​របស់​សត្រូវ​ចូល​មក​ដល់​យន្ដ​ ហោះ​វាយ​ស្ទាក់​របស់​រុ​ស្ស៊ី​ Mic-31​ បាន​ ហោះ​ទៅ​ស្ទាក់​យន្ដហោះ​របស់​សត្រូវ​ ដោយ​មាន​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​ កងពល​កាំជ្រួច​មី​ស៊ី​ល​នានា​ទប់ស្កាត់​ ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​ ។​

​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ដែន​ អាកាស​ទំនើប​បំផុត​របស់​រុ​ស្ស៊ី​ S-400​ និង​ S-300​ ក៏​បាន​បាញ់​ទៅ​លើ​គោលដៅ​ ព្រមទាំង​ប្រមាណ​៥០​គ្រាប់​ដើម្បី​កម្ទេច​ ទីតាំង​កុំឱ្យ​សត្រូវ​តដៃ​រួច​ ។​

​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​ញ្ជា​ក់​ ថា​ ការ​ធ្វើ​សមយុទ្ធ​ដោយ​ចៃដន្យ​នេះ​ ដើម្បី​ត្រួតពិនិត្យ​ការ​ត្រៀមលក្ខណ​របស់​ កម្លាំង​ទាហាន​ការពារ​ដែនអាកាស​របស់​ មានការ​ប្រុង​ប្រយ័ត្ន​ និង​ត្រៀម​ទប់ទល់​ ហេតុការណ៍​អាក្រក់​បាន​ដល់​កំរិត​ណា​ ។​ ចាប់តាំងពី​ប្រធានាធិបតី​ពូ​ទី​ន​ឡើង​កាន់​ តំណែង​ រាល់​ការ​ធ្វើ​សមយុទ្ធ​យោធា​មិន​ បាន​ប្រកាស​ជា​មុន​នោះ​ឡើយ​ នៅ​ពេល​ ដែល​ចង់​ធ្វើ​គឺ​ចាប់ផ្ដើម​ធ្វើ​ឡើង​ភ្លាមៗ​ តែ​ម្ដង​។​ ទាំងនោះ​ហើយ​ទើប​ធ្វើ​ឱ្យ​កម្លាំង​ ទាហាន​មានការ​ត្រៀមលក្ខណៈ​ជា​និច្ច​ ៕

ប្រភព៖ នគរវត្ត

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS