1 2 3
4 5 6 7

ឈិត សុជាតា ឈប់​គិត​រឿង​រៀប​ការ ទោះ​មាន​កន្លង់​ក្មេង​ចាស់​ហើរ​ឆ្វែល

150126_28

ភ្នំពេញ: មាន​ការ​លើក​ឡើង​ថា ឈិត សុជាតា ហាក់​មិន​មាន​រំលេច​ដំណឹង​រៀប​ការ ​ឬ​ភ្ជាប់​ពាក្យ​នឹង​គេ​ឡើយ បើ​ទោះ​ជា​ល្បី​មាន​មន្ត​ស្នេហ៍​ដែល​សម្បូរ​កន្លង់​ចោម​រោម និង​ជា​អ្នក​ខ្លឹមៗ​ថ្នាក់​ឧត្តមសេនីយ៍ ព្រម​ទាំង​មាន​អ្នក​ក្រៅ​ស្រុក​សុទ្ធ​តែ​ជា​អ្នក​មាន​ទ្រព្យ​ស្តុក​នោះ​ក្តី។

ប៉ុន្តែ​ពេល​សួរ​ពី​ការ​លើក​ឡើង​នេះ​ តារា​សម្តែង​ឡើង​យីអ៊ុន​ជា​ថៅ​កែ​ក្រុមហ៊ុន​ទេសចរណ៍​ មាន​កំណើត​ពី​ខេត្ត​តាកែវ មិន​ប្រាប់​អាយុ​ពិត នាង ឈិត សុជាតា បាន​បង្ហើប​ថា៖ «ចំពោះ​រឿង​ស្នេហា និង​រឿង​រៀបការ​ហ្នឹង បើ​មិនមាន​ក៏​ល្អ​ដែរ សម័យ​នេះ​ទៅ​ហើយ»។

ការ​បញ្ចេញ​ទស្សនៈ​បែប​ផ្ទុយ​ពី​ទំនោរ​ចិត្ត​មនុស្ស​ភាគ​ច្រើន​នេះ ត្រូវ​បាន​តារា​សម្តែង​ដែល​ជាប់​ដាន​អាស្រូវ​ជីវិត​ថា ធ្លាប់​ឆ្លង​កាត់​ជីវិត​អាពាហ៍ពិពាហ៍​ម្តង​តាំង​ពី​មុន​ចូល​សិល្បៈ​ នាង ​ឈិត សុជាតា ទាញ​ហេតុ​ផល​មក​បង្ហាញ​ថា៖ «សម័យ​នេះ​ មិន​មែន​កាលពី​ ២០​ឆ្នាំ​មុន​ទេ ស្រី​តោង​ចាំបាច់​យក​ស្វាមី ព្រោះ​ថា យក​មក​ជួយ​ជា​ជំហរ​របស់​គ្រួសារ និង​ជួយ​ផ្គត់​ផ្គង់​ខ្លួន​ឯង។ ប៉ុន្តែ​ដោយ​ឡែក​ស្រី​សម័យ​នេះ​ មិន​ចាំបាច់​ពឹង​ខាង​បុរសៗ​ខ្លាំង​ដូច​សម័យ​មុន​នោះ​ទៀត​ទេ»។

ជា​មួយ​ពាក្យ​បែប​ឲ្យ​តម្លៃ​ស្រ្តី​នៅ​សម័យ​គេ​ហៅ​ថា សម័យ​កុំព្យូទ័រ​នេះ តារា​សម្តែង​ដែល​ធ្លាប់​រង​ការ​រិះ​គន់​ ​ក្រៅ​ពី​មុនទទួល​ស្គាល់​អតីត​កាល​ថា ធ្លាប់​មាន​ប្តី និង​មួយ​តួខ្លួន​មិន​​មែន​ជា​សម្ភារ​មក​ពី​ធម្មជាតិ ដោយ​កន្លែង​ណា​ក៏​កែកុន​នោះ បាន​ប្រាប់​ថា៖ «ខ្ញុំ​ពេល​នេះ វ័យ​នេះ បើ​មិន​មាន​ប្តី​ក៏​មិន​មាន​អ្វី​ត្រូវ​ខ្វល់​ទៀត​ដែរ។ ហេតុ​នេះ​ខ្ញុំ​ក៏​មិន​ចង់​និយាយ​រឿង​ស្នេហា ឬ​រឿង​រៀបការ​អី​ដែរ​»។

អ្នក​នាង ឈិត សុជាតា បញ្ជាក់​ថា ពេល​នេះ បើ​សូម្បី​តែ​ការងារ​សិល្បៈ​ ក្រៅពី​ធ្វើ​ជា​ពិធីការិនី​កម្មវិធី​ថត​ទុក និង​ឡើង​កម្មវិធី​ទូរទស្សន៍​ឆ្លៀត​ពេល​បន្ដិច​បន្ដួច​បាន​ទទួល​គេ​ហៅ​ថតកុន​មិន​ហ៊ាន​ទទួល​ផង ពី​ព្រោះ​គ្មាន​ពេល​ គិត​តែ​ពី​រឿង​រក​ស៊ី មិន​ខ្វល់​អ្វី​ទាំង​អស់ និង​ចង់​មាន​ពី​អ្នក​មក​ស្រឡាញ់​ក៏​មិន​គិត​ដែរ​»។

កាល​ពី ២-៣​ឆ្នាំ​មុន តារា​សម្តែង​ដែល​ប្រាប់​វ័យ​ត្រឹម​ថា ខ្ទង់​៣០​ឆ្នាំ នាង ឈិត សុជាតា ធ្លាប់​បាន​ប្រាប់​​គេ​ឯងថា ជីវិត​អាពាហ៍​ពិពាហ៍​នាង​ជិត​នឹង​រំលេច​ហើយ​ ខណៈ​អ្នក​មាន​គុណ​ទាំង​សង​ខាង​ក៏​មាន​ការ​ឯកភាព​ហើយ។ ប៉ុន្តែ​ដំណឹង​នោះ​ក៏​ស្ងាត់​សូន្យ​ឈឹង​ ខណៈ​ពេល​នេះ​ក៏​ល្បី​ថា តារា​សម្រស់​កែច្នៃ​រូប​នេះ ក៏​មាន​អ្នក​ធំៗ​តាម​ប្រមាញ់​បេះ​ដូង​ក៏​មាន​ច្រើន​ដែរ។

រំឭកពី​រឿង​គម្រោង​រៀបការ អ្នក​នាង ឈិត សុជាតា បាន​ប្រាប់​ទាំង​ស្ទាក់​ស្ទើរ​ថា៖​ «រឿង​នោះ​មាន​មែន តែ​ពេល​នេះ​គ្មាន​ទេ ហើយ​ក៏​មិន​ចង់​រំឭក​ដែរ។ អ្វី​ដែល​កន្លង​ផុត​ហើយ​ កុំ​យក​វាមក​បើក​កកាយ​ទៀត​នាំ​តែ​ឈឺចាប់​នោះ​ទេ​»។

អ្នក​នាង​បញ្ជាក់​ថា៖ «ពេល​នេះ​ខ្ញុំ​មិន​ដែល​ខ្វល់​ថា នរណា​គេ​តាម​ស្រឡាញ់ តាម​ប្រមាញ់​ដែរ សំខាន់​ខ្ញុំ​មិន​ទាន់​នឹក​គិត​ចំពោះ​រឿង​នេះ នោះ​ទេ ខ្ញុំ​មាន​ការងារ​ធ្វើ ខ្ញុំ​មាន​ចំណូល​ចិញ្ចឹម​ខ្លួន​ឯង​បាន ចង់​អ្នក​តាម​​ស្រឡាញ់​​ថា ម៉េច​ ខ្ញុំ​នៅ​តែ​ខ្ញុំ ហើយ​ខ្ញុំ​មិន​គិត​អ្វីទាំង​អស់​ចំពោះ​រឿង​ស្នេហា​ហ្នឹង​មួយ​​។ ​ខ្ញុំ​ខ្លាចក្រែង​ជួប​រឿង​ឈឺ​ចាប់​ដោយ​សារ​តែ​រឿង​ស្នេហា​នេះ​ណាស់​»៕ ​

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS