1 2 3
4 5 6 7

រូប​ស្ត្រី​អាក្រាត​ថត​នៅ​តាម​ប្រាសាទ​កម្ពុជាត្រូវបាន​រកឃើញ​ថា​ចេញពី​វេបសាយ​អាសអាភាស​​

tumblr_mkpi80vyar1r2xjmjo1_1280-20150125-2015-01-25

រូបថត​ស្ត្រី​ម្នាក់​ថត​អាក្រាត​ផ្នែក​ល្វែង​ខាងលើ​នៅ​តាម​ប្រាសាទ​កម្ពុជាដែល​ត្រូវបាន​គេ​ចែករំលែក​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នោះត្រូវ​បាន​បញ្ជាក់ថា​ជា​រូប​ពិតមិនមែន​ជា​រូប​កាត់ត​ឡើយហើយ​រូប​នេះ​ត្រូវបាន​គេ ​Upload ចូល​ក្នុង​វេបសាយ​អាសអាភាសមួ​យនៅប្រទេស​ចិន​ ។​

​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​អ្នកអាន​ព័ត៌មាន ​VOD​ ឲ្យដឹងថា វេប​សាយនោះជា​វេបសាយ​អាសអាភាសមួ​យដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិនហើយ​ជាទូទៅ​ក្រុម​នេះ​តែងតែ​ថតរូប​អាសអាភាស​នៅ​កន្លែង​ល្បីៗ​នៅលើ​សកលលោករួម​ទាំង​មហាកំពែង​ចិន​ផង​ដែរ ហើយ​រូប​ភាពស្រី្ត​ស្រាត​ផ្នែក​ល្វែង​ខាងលើថត​នៅ​ប្រាសាទ​កម្ពុជាមាន​តាំងពី​ខែ​មករា ឆ្នាំ​២០១៤​ មកម្ល៉េះ​ ។​

​ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​លោកស្រី ចៅ​ស៊ុន កិរិយា ប្រាប់ VOD ថា ខាង​អាជ្ញាធរ​កំពុងធ្វើការ​ស្រាវ​ពី​បញ្ហា​នេះ ​។ លោកស្រី អះអាងថា រូបភាព​អាសអាភាស​នេះពិតជា​ថត​នៅ​កម្ពុជា​ពិតមែន ប៉ុន្តែ​អ្នកស្រី​មិន​ទាន់​បញ្ជាក់​ថា ប្រាសាទ​នោះ​មានឈ្មោះ​អ្វីហើយ​ស្ត្រី​ម្នាក់​នោះ​ជា​ជនជាតិ​ខ្មែរឬ​យ៉ាងណា​នោះទេ​ ។ លោកស្រីអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​ជា​តម្រុយ​មក​អាជ្ញាធរដើម្បី​នាំ​ទៅ​រក​ឃើញ​ការពិត​ក្នុង​ករណី​នេះ ​។​

​ប្រធាន​មជ្ឈមណ្ឌល​ជាតិ និង​សីលធម៌​សង្គម​លោក ប៉ូ សំណាង យល់ថា រូបភាព​អាក្រាត​កាយ​នេះធ្វើឲ្យប៉ះពាល់​ដល់​ភាពថ្លៃថ្នូ​ររបស់​កម្ពុជានិង​វប្បធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​ ។ លោក បន្តថា បញ្ហា​នេះជា​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​អប្សរាដែល​បណ្តែតបណ្តោយ​ឲ្យ​ជន​ខិលខូ​ចទាំង​នោះធ្វើ​អំពើ​អសីលធម៌​បាន ​។ ​លោក​ថា អាជ្ញាធរ​អប្សរាគួរតែ​មាន​វិធានការ​តឹងរ៉ឹង និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច កុំ​ឲ្យ​ជន​ឆ្លៀតឱកាស ចូល​ថត​រូបអាក្រាត​បា​ន និង​ដើម្បី​ពង្រឹង​សន្តិសុខ​បន្ថែម​ត​ទៀត​ផង​ដែរ​។​

លោក​មានប្រសាសន៍ថា​៖ << អាជ្ញាធរ​អប្សា​រា គួរតែ​ប្តឹងទៅ​អាជ្ញាធរ​អង្គការ UNESCO ដើម្បី​សុំ​អង្គការ​នេះ​តាម​ចាប់ខ្លួន​ពួក​ជន​ខិលខូច​ទាំងនោះ ពី​ព្រោះ​រូបភាព​អាក្រាត​នេះ ធ្វើឲ្យ​មាន​ភាព​ឧក្រិដ្ឋកម្ម​ផ្លូវភេ​ទ​នៅ​កម្ពុជា​យើង​>> ។​

​បន្ទាប់​ពី​ការ​បែកធ្លាយ​រូបភាព​អាសអាភាស​នេះ អាជ្ញាធរ​អប្សរា បានប្រកាស​ថ្កោលទោសនិង​ស្រាវជ្រាវ​រក​ការពិត ​៕

ប្រភព៖ VOD

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS