1 2 3
4 5 6 7

អាហារល្អ និងមិនល្អសម្រាប់ សុខភាពផ្លូវភេទ

បរទេស៖ ការទទួលរបបអាហារល្អ   និងការធ្វើលំហាត់ប្រាណជាប្រចាំអាចជួយ   ធ្វើឲ្យអ្នកមានសុខភាពល្អអារម្មណ៍ ស្រស់ថ្លា  និងមានភាពប្រសើរទ្បើងចំពោះសុខភាពផ្លូវភេទបានទៀតផង។ ហេតុដូចនេះការយល់ដឹងឲ្យបានច្បាស់អំពី អាហារប្រភេទណាដែលអ្នកគួរបរិភោគ  និងគួរជៀសវាង  ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុខភាពរបស់អ្នក។ ខាងក្រោមនេះជាអាហារល្អ និងមិនល្អចំពោះសុខភាពផ្លូវភេទ៖

អាហារល្អសម្រាប់សុខភាពផ្លូវភេទ
១. ផ្លែស្ដូប៊ីរី
ការបរិភោគផ្លែស្ដូប៊ីរី ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុខភាពផ្លូវភេទរបស់បុរស និងនារីព្រោះវាអាចជួយធ្វើឲ្យ ឈាមរត់បានស្រួល ជាពិសេសថែមទាំងជួយឲ្យសុខភាពបេះដូង និងសរសៃឈាម មានភាពប្រសើរទ្បើងទៀតផង។

២. ផ្លែប័រ
ជាផ្លែឈើដ៏ពិសេសបំផុត ដែលសម្បូរដោយវិតាមី  E, B6 ប៉ូតាស្យូមដែលជួយការពារ ការកើតជំងឺបេះដូង និងធ្វើឲ្យ លំហូរនៃចរន្តឈាម មានភាពប្រសើរទ្បើង ព្រមទាំងជំនួយដល់សុខភាពផ្លូវភេទបានទៀតផង។


៣. ផ្លែអាល់ម៉ុង (Almonds)
មានផ្ទុកនូវជាតិ ស័ង្កសី selenium វីតាមីន E និងរ៉ែ ដែលសារជាតិទាំងនេះ ពិតជាចាំបាច់ណាស់សម្រាប់សុខភាពផ្លូវ ភេទ  និងការបន្តពូជ។


៤. ដំឡូងផ្អែម
សម្បូរទៅដោយជាតិប៉ូតាស្យូម ដែលអាចជួយប្រយុទ្ធប្រឆាំង នឹងការកើតជំងឺសម្ពាធឈាមទ្បើងខ្ពស់ និងជួយកាត់ បន្ថយហានិភ័យនៃជំងឺងាប់លិង្គបាន។


៥. គ្រាប់ល្ង
តាមការសិក្សាបានបង្ហាញថា គ្រាប់ល្ងមានផ្ទុកនូវជាតិស័ង្កសីដែលអាចជួយការផលិតអ័រម៉ូន (testosterone) និងមេជីវិត ឈ្មោលរបស់បុរស។


៦. ផ្លែឪទ្បឹក
ជាប្រភេទផ្លែឈើមួយ ដែលមានការពេញនិយមបរិភោគបំផុតនៅរដូវក្ដៅ ដោយសារវាមានជាតិកាឡូរីទាប ប៉ុន្តែមាន សក្ដានុពលខ្ពស់បំផុត ក្នុងការជួយបង្កើនចំណង់ផ្លូវភេទ។

 

អាហារមិនល្អសម្រាប់សុខភាពផ្លូវភេទ
១. គ្រឿងស្រវឹង
ការទទួលទានស្រាត្រឹមមួយកែវ គ្រាន់តែធ្វើឲ្យអ្នកមានអារម្មណ៍ថា ចង់សម្រាក ឬប្លែកខុសពីធម្មតាប៉ុណ្ណោះប៉ុន្តែ ប្រសិន បើអ្នកទទួលទានវាច្រើនពេក អាចនឹងធ្វើឲ្យអ្នកបាត់បង់ម្ចាស់កាលលើខ្លួនឯងបាន ហើយថែមទាំងធ្វើឲ្យ ចំណង់ផ្លូវភេទ របស់អ្នកថយចុះទៀតផង។


២. សាច់បន្ទះ
សាច់បន្ទះដែលត្រូវបានគេយកទៅអាំង គឺសម្បូរដោយជាតិខ្លាញ់ និងកូឡេស្តេរ៉ុលខ្ពស់ដែលអាចធ្វើឲ្យ  អ្នកកើតមាន ហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែមប្រភេទទី២ បេះដូង សម្ពាធឈាមទ្បើងខ្ពស់ និងអាចប៉ះពាល់ដល់មុខងារផ្លូវភេទ។


៣. អាហារសម្បូរជាតិខ្លាញ់
ការបរិភោគប្រភេទអាហារជៀន ឬអាហារដែលសម្បូរជាតិខ្លាញ់ខ្ពស់ អាចធ្វើឲ្យមានផលអវិជ្ជមាន ដល់មុខងារផ្លូវភេទ និងសុខភាពបេះដូង ព្រមទាំងលំហូរនៃចរន្តឈាម៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS