1 2 3
4 5 6 7

ឆៃ​លី​ ដា​ឡែ​ន​ ការ​ក្រុង​បាត់ដំបង ​កាត់​ចំណងដៃ​ នៅរាជធានី​ភ្នំពេញ​

​ភ្នំពេញ​ ៖​ តារាចម្រៀង​បែប​សិច​ស៊ី​កញ្ញា​ ឆៃ​លី​ ដា​ឡែ​ន​ បាន​សម្រេចចិត្ត​ចូល​រោងការ​ ក្រាប​ក្បាល​ដល់​កន្ទេល​ជា​ផ្លូវការ​ជាមួយនឹង​តារា​បង្ហាញ​ ម៉ូត​រិ​ទ្ធី​ ឧត្តម​ស៊ី​ដា​រា​ នៅ​ទឹកដី​ខេត្តបាត់ដំបង​កាលពី​នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៥​។​ ពិធី​នេះ​ធ្វើ​ឡើយ​ក្រោយ​អ្នក​ទាំង​ពីរ​ភ្ជាប់​ចំណងស្នេហា​ ដ៏​ផ្អែមល្ហែម​ អស់​រយៈពេល​ ជាង​មួយ​ឆ្នាំ​ ហើយ​ពួក​គេ​ក៏​នឹង​រៀបចំ​ពិធី​កាត់​ចំណងដៃ​នៅ​ភ្នំពេញ​ឆាប់ៗ​នេះ​ដែរ​ ។​

​មាន​ភ្ញៀវ​ចូលរួម​ច្រើន​កុះករ​ចូលរួម​ក្នុង​ពិធី​មង្គលការ​នេះ​ក្នុង​នោះ​ក៏​មាន​វត្តមាន​សិល្បករ​ល្បីៗ​ដែល​ស្និទ្ធ​នឹង​នាង​ចូលរួម​ផង​ដែរ​។​ តារាចម្រៀង​រូប​នេះ​បាន​បញ្ជាក់​មុន​ពិធី​រៀប​ការ​មួយ​ថ្ងៃ​ថា​មាន​មិត្ត​ភ័​ក្កិ​ជិតដិត​ខ្លះ​ប៉ុណ្ណោះ​ដែល​ចូលរួម​ផ្ទាល់​ក្នុង​ថ្ងៃ​មង្គលការ​ប៉ុន្តែ​នាង​នឹង​ធ្វើ​ពិធី​កាត​ចំណងដៃ​នៅ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ ដែល​បាន​ហៅ​ ភ្ញៀវ​ចូលរួម​ប្រមាណ​ជាង​៥០​ តុ​ ដោយ​រៀបចំ​ធ្វើ​ឡើង​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ។​

ឆៃ​លី​ ដា​ឡែ​ន​ បាន​បញ្ជាក់​បន្ថែម​ថា​ អនាគត​ស្វាមី​របស់​នាង​ គឺជា​អ្នកសិល្បៈ​ដូច​គ្នា​ មាន​វ័យ​ទើបតែ​ ២៦​ ឆ្នាំ​ ពោល​គឺ​មាន​ អាយុ​ប្អូន​នាង​។​ នាង​ថា​នាង​មាន​ស្វាមី​ហើយ​ក៏​ពិតមែន​តែ​អាជីព​សិល្បៈ​គឺ​នៅ​តែ​បន្ត​ដដែល​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ដោយ​ពុំ​មាន​គម្រោង​លាឈប់​នោះ​ទេ​៕

ប្រភព៖ នគរវត្ត

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS