1 2 3
4 5 6 7

មិត្ត​ភក្ដិ 7 ប្រភេទ​នាំ​ឱ្យ​ហិន​ហោច​ទ្រព្យ

thum__1417454192
មិត្ត​ភក្តិ​មាន​ច្រើន​ប្រភេទ មាន​ទាំង​ល្អ មាន​ទាំង​អាក្រក់ ហើយ​មិត្ត​ភក្ដិ​ដែល Khmerstation ប្រុង​នឹង​បង្ហាញ​ជូន​លោក​អ្នក គឺ​ប្រភេទ​មិត្ត​ភក្ដិ​ដែល​មិន​អាច​ឱ្យ​លោក​អ្នក​រីក​ចម្រើន​លុយ​កាក់ ឬ​សន្សំ​លុយ​បាន​ទេ គឺ​មាន​តែ​ជួយ​បង្ហិន​តែ​ប៉ុណ្ណោះ។ តើ​មិត្ត​ភក្ដិ​ដែល​ជួយ​បង្ហិន​ទ្រព្យ​សម្បត្តិ​របស់​លោក​អ្នក​មាន​របៀប​យ៉ាង​ម៉េច​ខ្លះ?
1. មិត្ត​ភក្ដិ​អួត​អាង៖ មិត្ត​ភក្ដិ​អួត​អាង​តែង​តែ​ចំណាយ​លុយ​យ៉ាង​ច្រើន​របស់​គេ​ទិញ​របស់​ថ្លៃៗ ហើយ​អ្វី​ដែល​សំខាន់​គឺ​ពួក​គេ​ព្យាយាម​បង្អួត​របស់​ថ្លៃៗ​ទាំង​នោះ​ដល់​អ្នក​ឱ្យដឹង ធ្វើ​ឱ្យ​អ្នក​មិន​អាច​ទប់​ចិត្ត​បាន ក៏​ទិញ​សម្ភារៈ​ថ្លៃៗ​តាម​។ ពិត​ជា​ខ្ជះ​ខ្ជាយ​ណាស់​ដោយ​គ្រាន់​តែ​ទិញ​សម្ភារៈ​មក​បង្អួត​គ្នា​ដូ​ច្នោះ!
2. មិត្ត​ភក្ដិ​ឈ្នា​និស៖ ប្រភេទ​មិត្ត​បែប​នេះ​ចូល​ចិត្ត​តែ​តាម​ផ្ចាញ់ ឬ​ចេះ​តែ​ឌឺ​ដង​លោក​អ្នក ពិសេស​ពេល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។
3. មិត្ត​ភក្ដិ​ដែល​ចូល​ចិត្ត​ដើរ​ផ្សារ​ដូច​មនុស្ស​ញៀន​ផ្សារ៖ ប្រភេទ​មិត្ត​នេះ​ចេះ​តែ​ចង់​ចាយ​លុយ។ ឱ្យ​តែ​មាន​លុយ​ក្នុង​ដៃ គឺ​ត្រូវ​ដើរ​ផ្សារ​ទិញ​នេះ​ទិញ​នោះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​អ្នក​ក៏​ត្រូវ​ទៅ​ជាមួយ​ពួក​គេ​ដែរ។ មិន​យូរ​មិន​ឆាប់​ គឺ​ត្រូវ​ចំណាយ​ដូច​គ្នា​ដោយ​សារ​តែ​ពើប​ប្រទះ​នឹង​របស់​ដែល​ខ្លួន​ពេញ​ចិត្ត។
4. មិត្ត​ភក្ដិ​អ្នក​មាន៖ ពួក​គេ​ចូល​ចិត្ត​ចំណាយ​លុយ​លើ​ឥវ៉ាន់​ថ្លៃៗ​ ចូល​ហាង​ធំៗ ធ្វើ​ឱ្យ​យ៉ាង​ណា​ឱ្យ​តែ​បាន​ចាយ​លុយ​ និង​មាន​គេ​ដឹង​ថា​ខ្លួន​មាន​លុយ​ច្រើន។ មិន​យូរ​មិន​ឆាប់ គង់​តែ​ជាប់​បំណុល​មិន​ខាន។
5. មិត្ត​ភក្ដិ​ដែល​ចូល​ចិត្ត​សួរ​រឿង​ផ្ទៃ​ក្នុង​ទោះ​គេ​មិន​ចង់​ប្រាប់៖ មិត្ត​ប្រភេទ​នេះ​ចូល​ចិត្ត​សួរ​អ្នក​ពី​រឿង​ប្រាក់​ខែ ចាយ​លុយ​របៀប​ម៉េច ហើយ​ឆ្លៀត​ឱកាស​ខ្ចី​លុយ​តែ​ម្ដង។
6. មិត្ត​ភក្ដិ​ចូល​ចិត្ត​ឱ្យ​ប៉ាវ៖ ចង់​ទៅ​ញ៉ាំអី ទៅ​មើល​កុន ឬ​ទៅ​កន្លែង​ណា​ក៏​ដោយ​ឱ្យ​តែ​ជា​កន្លែង​ចេញ​លុយ គឺ​ពួក​គេ​តែង​តែ​អូស​អ្នក​ទៅតាម​ជានិច្ច​ដើម្បី​ចេញ​លុយ។
7. មិត្ត​ភក្ដិ​ដែល​មាន​គំនិត​អគតិ៖ ខណៈ​ពេល​ដែល​លោក​អ្នក​ខំ​ធ្វើ​ការ​ចង់ស្លាប់​ដើម្បី​រក​លុយ បែរ​ជា​មាន​មិត្ត​ម្នាក់​មក​និយាយ​ថា​ការ​ងារ​មិន​រីក​ចម្រើន នោះ​លោក​អ្នក​ប្រាកដ​ជា​បាក់​ទឹក​ចិត្ត​ជា​មិន​ខាន៕
ប្រភព៖ khmerstation
© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS