1 2 3
4 5 6 7

បេប៊ី បើក​ភ្លើង​ខៀវ​ឲ្យ​បុរស​ខក​បំណង​ចូល​ស្តី​ដណ្តឹង

150108_20

ភ្នំពេញៈ ​​ជា​មួយ​នឹងពាក្យ​សម្ដី​បដិសេធដាច់​អហង្ការ ​លាង​ជម្រះ​ព័ត៌មាន​​​ឧកញ៉ា ឬ​បុរស​អ្នក​មាន​​​ទ្រព្យ​ស្តុក​ណាត់​សុំ​ញ៉ាំបាយជា​មួយ​ម្តង​៥​ពាន់​ដុល្លារ​អាមេរិក​នោះ តារា​សម្តែង​ទើបនឹង​រះ​ថ្មី កញ្ញា ជុំ រចនា​ពេជ្រ ហៅ​ បេប៊ី ដែល​ធ្លាប់​បាន​គាស់​កកាយ​​​​ថា ខ្លួន​ធ្លាប់​មាន​គេ​ចូល​ស្តី​តែ​ត្រូវ​នាង​បដិ​សេធ​​នោះ ប៉ុន្តែ​ពេលនេះនាង​ហាក់​ប្តូរ​​ជំហរ ហើយ​បែរជា​បង្ហើបដោយ​ពុំ​មាន​ភាព​លាក់​លៀមថា៖​​«​បើ​គាត់ (បុរស​ចូល​ស្តី​មុនៗ​) ​អាច​ចាំ​បន្តិច​ទៀត​បាន​នោះ ខ្ញុំ​នឹង​បើក​ភ្លៀវ​ខៀវ​សាជាថ្មី។

តារា​សម្តែង​ និង​ម៉ូដែល​ នាង ជុំ រចនាពេជ្រ ហៅ បេប៊ី ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បើ​ទោះ​ជា​ទើ​ប​មាន​ឳកាស​បង្ហាញ​សម្រស់​នៅ​លើវិថី​សិល្បៈ​តែ​ជាង​​២ឆ្នាំ​ក្តី ប៉ុន្តែ​​ប្រជាប្រិយភាព​​ហក់​ឡើង​កូដ​យ៉ាង​​ខ្លាំង ពិសេស​លើ​​រូប​ស​ម្រ​ស់តែ​ម្តង ដោយ​មាន​គេ​លើកឡើង​តៗគ្នាថា ​​អំណោយ​ផល​សម្រស់​ពី​ធម្ម​ជាតិ​​នោះ ​បាន​ធ្វើឲ្យ​រញ្ជួយ​អស់​បេះដូង​បុរសៗ ប្រាថ្នា​ចង់​បាន​កាយា​តារាវ័យ​ក្មេង​ល្វក់​​រូប​នេះ​​មក​ថ្នាក់​ថ្នម​កៀកកើយ និង​​ល្បី​មាន​បុរស​ៗ​តាម​ចោម​​រោម​យ៉ាង​ច្រើន​ ហើយ​ក្នុង​នោះ​ ក៏​ល្បី​មានឧកញ៉ា ហៅ​អង្គុយ​ញ៉ាំបាយ​ជា​មួយ​ជាថ្នូរនឹង​ដុំ​ដុល្លារ​ម្តង​ដល់​ទៅ​៥ពាន់​ឯណោះ ។

ដំណឹង​ដ៏​ភ្ញាក់​ផ្អើល​នេះ​​​ធ្វើ​ឲ្យ​តារា​វ័យ​ក្មេង​បាន​​សម្រស់​រូបនេះ​ នៅ​មិន​ស្រណុក​ដេក​ក៏​មិន​ស្ងប់​​ចេញមុខ​បកស្រាយ​ឲ្យ​អស់​ហ្មងសៅ​​ដោយ​បដិ​សេធថា មិនមាន​បុរសមាន​ងារ​ជា​ឧកញ៉ា​ណា​ហៅ​​ញ៉ាំបាយ​ជា​មួយ​​ទេ។ បេប៊ី លាន់​មាត់​ខ្លួន​​ឯងថា៖​«​ខ្ញុំ​អី​ក៏​មាន​សំណាង​​ថ្លៃដល់​ម្លឹង បើ​អ៊ីចឹង​មិន​ចាំ​បាច់​​ទៅ​ថត​កុន​​ហាលថ្ងៃហាល​ខ្យល់​ ចាំ​ឲ្យ​តែ​មាន​អ្នក​ហៅ​អង្គុយ​​ញ៉ាំបាយ​ជា​មួយ​ ឆ្អែត​ឆ្ងាញ់​​ហើយ​ បាន​លុយ​ច្រើន​ទៀត​»។

Content image - Phnom Penh Post

ទោះ​បី​ជា​យ៉ាង​ណា ស្រីស្រស់​វ័យ​១៨ឆ្នាំ​ បេប៊ី ក៏​បាន​សារភាពថា រាល់​ថ្ងៃនេះ​មិន​ខ្វះទេ អ្នក​ស្រ-​ឡាញ់​​។ នាងប្រាប់​ថា មិន​ត្រឹម​តែ​មាន​​បុរសៗ​តាម​ស្រឡាញ់​ច្រើន​ទេ មាន​អ្នក​ធ្លាប់​ចូល​មក​ស្តី​ដល់​ឪពុក​អ្នក​ម្តាយ​ក៏​មាន​ដែរ​។ ដោយ​មិនមាន​ការ​លាក់​លៀម​នោះ បេប៊ី បានប្រាប់​ទៀត​ថា៖​«មុន​នេះ​មាន​បុរស​ម្នាក់​នោះ គាត់​តាម​ស្រឡាញ់​​ខ្ញុំ គាត់ព្យាយាម​មែន​ទែន​រហូត​ដល់​ថ្នាក់​ទៅ​ជួប​ប៉ាម៉ាក់​ខ្ញុំ​ដល់​ផ្ទះ​ ហើយ​គាត់​សុំ​ចូលស្តី​ដណ្តឹង​ខ្ញុំ​ត្រង់​ៗ ពេល​នោះប៉ាម៉ាក់​គាត់​មិន​ថា​អី​ទេ គាត់​ទុកឲ្យ​កូន​ជាអ្នក​សម្រេច ខ្ញុំ​ក៏​បាន​ប្រាប់​​ទៅ​គាត់​ថា ខ្ញុំ​មិនទាន់​ចង់​បាន​ប្តី​ទេ​»។

ពន្យល់​ពីមូល​ហេតុ​ច្រាន​ចោល​សំណើ​បុរស​​​ក្លាហាន​ ហ៊ាន​តទល់​សំដី​ជា​មួយ​អ្នក​មានគុណ​នោះ បេប៊ី ប្រាប់​ថា៖​«ខ្ញុំ​នៅ​ក្មេង​ អាយុ​ត្រឹម​១៨​ឆ្នាំ សិល្បៈ​ក៏​ទើប​នឹង​ទទួល​បាន​ផ្លែផ្កាដែរ​នៅ​ខ្ចីណាស់។ ​ពិសសជា​ង​នេះនៅ​​កំពុងរៀនផង​»។

នាងប្រាប់​ថា៖​«អ៊ីចឹង​ខ្ញុំ​គិត​ពី​រឿង​រៀន​ ​និង​ប្រឹង​ការ​ងារ​សិល្បៈឲ្យ​មាន​ឈ្មោះ​ជាង​នេះ​បន្តិច​ទៀត​សិន​ចាំ​គិត​គ្នា​ក្រោយ​​ទៀត» ។

យ៉ាងណា​បុរស​ដែល​រងការ​ខក​​បំណង​ដោយ​បុប្ផាវ័យ​ក្មេង​ចាយ​សម្រស់​នោះ ហាក់មិន​អស់​​សង្ឃឹម​ទេ ដោយ​ បេប៊ី បាន​​ប្រាប់​ថា បើ​ចង់​បាន​រូប​នាង​ធ្វើ​ជា​គូ​គ្រង​ ត្រូវ​ចាំ​​ពេល​វេលា​បន្តិច​ទៀត។ ជុំ រតនាពេជ្រ ហៅ បេប៊ី ​បាន​ប្រាប់​ថា៖​«ប្រសិន​បើ​គាត់​នៅ​មាន​ចិត្ត ​និងប្រកាន់​ភាព​អំណត់​​ព្យាយាម​នោះ ពីរ​​បី​ឆ្នាំ​ទៀត​ចាំចូលម្តង​ទៀត​នោះ​ ប្រហែល​ជា​មិន​ខកបំណង​ដូចមុនទេ​»។

នាងប្រាប់​ថា៖​«ពេលនោះចម្លើយ​ប្រហែល​ជា​មិន​ខក​បំណង​ទេ​»៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS