1 2 3
4 5 6 7

Mercedes-Benz F 015 មិន​ត្រូវ​ការ​អ្នក​បើកបរ

150108_21a

ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ចេញ​ពីរថយន្ត​ដែល​មាន​កៅអី​អាច​បត់​បែន​អង្គុយទល់​មុខ​គ្នា​បាន​​​។ រូបថត AFP

ក្រុង​ឡាសវ៉េហ្គាស: ក្រុមហ៊ុន​ផលិត​រថយន្ដ​អាល្លឺម៉ង់ Daimler កាល​ពីថ្ងៃ​ចន្ទ បាន​បង្ហាញ​រថយន្ដ​ស៊េរី​ថ្មី​ប្រភេទ​មិន​ចាំបាច់​មនុស្ស​បើក​គំរូ​ដើម​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ទាំង​៤​អង្គុយ​ទល់​មុខ​គ្នា​ ខណៈ​វា​អាច​បញ្ជា​ដៃ​ចង្កូត​ដោយ​ខ្លួន​ឯង​។

នាយក​ប្រតិបត្ដិ​ក្រុមហ៊ុន លោក Dieter Zetsche បាន​ថ្លែង​រៀប​រាប់​អំពី​ចំណុច​សំខាន់​នៅ​ពេល​បង្ហាញ​វត្ដមាន​ Mercedes-Benz ​F 015 ដ៏​ប្រណីត​នៅ​ពិព័រណ៍​អ្នក​ប្រើ​បច្ចេកវិទ្យា​អេឡិចត្រូនិក​ក្រុង​ ឡាសវ៉េហ្គាស​​ ថា​៖ «​នៅ​ថ្ងៃ​អនាគត រថយន្ដ​វិវត្ដ​ខ្លួន​កាន់​តែ​ទំនើប​ដែល​ផ្ដល់​ភាពងាយ​​ស្រួល​ថែម​​ទៀត​នៅ​សតវត្សរ៍​ទី​២១​នេះ​ ដូចជា​ ភាព​ជា​ឯកជន​និង​ការ​ចំណេញ​ពេល​វេលា​»។​

លោក​បន្ដ​ថា​៖ «​រថយន្ដ​នឹង​​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ពិសេស​លើ​កង់​អាច​ឲ្យ​ម្ចាស់​ធ្វើ​អ្វី​ៗ​តាម​ចិត្ដ​ចង់»​។

អំពូល LED បំពាក់​នៅ​ខាង​មុខ​រថយន្ត​ ​​Mercedes-Benz F 015 នា​ថ្ងៃ​អនាគត​។

អំពូល LED បំពាក់​នៅ​ខាង​មុខ​រថយន្ត​ ​​Mercedes-Benz F 015 នា​ថ្ងៃ​អនាគត​។ រូបថត AFP

យោង​តាម​ប្រភព​ព័ត៌មាន​របស់​ក្រុមហ៊ុន​បាន​បន្ថែម​ថា រថយន្ដ​ថ្ងៃ​អនាគត​ដែល​មាន​រាង​កោង​នៅ​តែ​ប្រើ​ដៃ​ចង្កូត​ មិន​ដូច​គ្នា​នឹង​រថយន្ដ​គ្មាន​មនុស្ស​បើក​របស់​ Google ឡើយ​។

ប៉ុន្ដែ​កៅអី​អង្គុយ​របស់​អ្នក​បើកបរ​ និង​កៅអី​អ្នក​ដំណើរ​ខាង​មុខ​មួយ​ទៀត​អាច​បង្វិល​ដែល​ងាយ​ស្រួល​ដល់​ការ​ជជែក​ពិភាក្សា​ជាមួយ​អ្នក​អង្គុយ​ខាង​ក្រោយ​។

លក្ខណ​ពិសេស​គួរឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​ចង្កៀង LED ​មុខ និង​ក្រោយ​ដែល​បញ្ចេញ​ពន្លឺ​ឆ្លាស់​ពណ៌​អាស្រ័យ​លើ​​ការ​ប្ដូរ​ពី​ការ​បើកបរ​បញ្ជា​ដោយ​មនុស្ស​​ ឬក៏​អូតូ​ ដោយ​ការ​បើកបរ​ដោយ​មនុស្ស​ចេញ​ពណ៌​ស និង​អូតូ​ចេញ​ពណ៌​ខៀវ​។

វា​ប្រហែល​ជា​គ្មាន​អ្វី​អស្ចារ្យ​ប៉ុន្មាន​ទេ ប៉ុន្ដែអ្នក​ដទៃ​អាច​ដឹង​ថា​ តើ​អ្នក​បើកបរ​បើក​ដោយ​ខ្លួន​ឯង ឬ​រថយន្ដ​បញ្ជា​ចង្កូត​ខ្លួន​ឯង​។

F 015 មាន​ទំហំ​ស្រាល​ល្មម​ដោយ​សារ​ការ​បំពាក់​ស្បែក​ក្រែប​ (CFRP) ឧបករណ៍​ដែល​ BMW ប្រើ​លើ​ម៉ូដែល i3 និង​ i8។ ជាមួយ​នឹង​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ និង​សាំង​ វា​ផ្ដល់​ជូន​យ៉ាង​គ្រប់​គ្រាន់​នូវ​សុវត្ថិភាព​ចំពោះ​អ្នក​បើកបរ​ និង​អ្នក​ដំណើរ​។

លោក Dieter Zetsche បាន​បន្ដ​ថា​៖ «នេះ​​គឺជា​អ្វី​ដែល​យើង​ជឿ​ថា​ វា​នឹង​លេច​​ចេញ​ជា​រូប​រាង​ចំពោះ​ការ​ឌីហ្សាញ​ម៉ូដែល​ជំនាន់​ក្រោយ​ ​ទាំង​ម៉ូដ​ទាន់​សម័យ និង​មាន​ទំនាក់​ទំនង​ពិសេស​ជាមួយ​ម្ចាស់​»។​

ពិព័រណ៍​​រថយន្ដ​នឹង​ផ្ដល់​​​កន្លែង​ទំនេរ​បន្ថែម​ទៀត​សម្រាប់​ក្រុមហ៊ុន​ផ្គត់​ផ្គង់​បច្ចេកវិទ្យា​រថយន្ដ​ រួម​ទាំង​ ប្រភេទ​ដែល​​ស្វ័យភាព និង​មាន​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS