1 2 3
4 5 6 7

តារា​ចម្រៀង ញឹម ចាន់​ថន ជួប​បុរស​ត្រូវ​ចិត្ត​​ត្រូវ​ថ្លើម ប៉ុន្តែ​ស៊យ​អី​ប៉ះ​ចំ​ប្តី​គេ

150106_21

ភ្នំពេញៈ ធ្លាប់​ធ្វើឲ្យ​បុរស​វ័យ​ក្មេង​ៗ​ជាច្រើន​រងការ​​ខូច​​ចិត្ត​ ដ្បិត​សំណើ​សុំ​ស្នេហ៍​តារា​ចម្រៀង​លេច​ធ្លោ ផ្នែក​សម្តែង​​​ភាព​យន្ត​ធ្វើ​តួ​ម្តា​យ នាង ញឹម ចាន់​ថន បរា​​ជ័យ​នោះ ​ស្រាប់​តែ​ស្វា​គមន៍​ឆ្នាំ​២០១៥ នេះ ញឹម ចាន់​ថន បាន​​សារភាព​ថា ​នៅ​ពេល​នេះ​ នាង​សម្លឹង​ឃើញ​បុរសដែល​​បេះ​ដូងនាង​ចង់​បាន​ហើយ​។ ប៉ុន្តែ​នាងក៏​បញ្ជាក់​ផង​ថា «​​បុរស​នោះ​​មាន​ប្រពន្ធ​ និង​មាន​កូន​រួច​ទៅ​ហើយ»​។

ដោយ​សារតែ​ល្បី​ មាន​បុរស​វ័យ​​​​ក្មេង​ជាង​បន្តកន្ទុយ​គ្នា​​តាម​​​ចោម​​សុំ​ស្នេហ៍​ និង​មាន​ខ្លះដល់​ថ្នាក់​សារ​ភាព​​ទទូច​សុំ​​ស្តី​ដណ្តឹង​ដឹក​ដៃ​ចូល​រោង​ការ​ក្រាប​ផ្ទឹម​ជា​មួយ​ក៏​មាន​នោះ​ ​​កន្លង​មក​ក៏​មាន​​ផ្ទុះ​ការ​លាន់​មាត់​ពី​​អ្នក​សិល្បៈ​​រួម​អាជីពផង​ថា ញឹម ចាន់​ថន ឆ្វាក់​តែ​ប្រុស​ក្មេង​តាម​សុំ​ស្នេហ៍​។ ជា​មួយ​គ្នានោះ​​ ពួកគេ​ក៏​បង្ហាញ​ការ​សន្និដ្ឋាន​ថា ​ចាន់​ថន ប្រហែល​ជា​គេច​មិនផុត​ពី​បាន​​ប្តី​ក្មេង​ជាង​នោះ​ទេ​មើល​ទៅ​។

ជម្នះ​នូវ​​ការ​​សន្និដ្ឋាន​នេះ តារាសម្តែង​ដើម​ទ្រូង​ទ្រលុក​​ទ្រលន់​វ័យ​ជា​ង​៣០​ឆ្នាំ នាង​ ញឹម ចាន់​ថន ក៏​ធ្លាប់​បាន​ចេញ​សេច​ក្តី​ប្រ​កាស​ដាច់​ខាត​ថា ​ជាតិ​នេះ​បើ​រកប្តី​មិន​បាន​ នោះ​ក៏​មិន​យក​ឡើយ​ប្តី​វ័យ​ក្មេង​ជាង​។ បង្ហាញ​ពី​ជំហរច្រានចោល​សំណើ​​ស្នេហ៍​បុរសវ័យ​ក្មេង​ជា​ង​ខ្លួននោះ តារាចម្រៀង​ដែល​ធ្លាប់​ល្បី​ថា ម្តា​យ​ដេ​ញ​ឲ្យ​យក​ប្តី​ឆាប់​បាន​ចៅ​​ព នាង ញឹម ចាន់​ថន ប្រាប់ថា ហេតុផល​​ដែល​នាង​មិន​ព្រម ទទួលយក​ប្តី​​ក្មេង គឺ​​ម​ក​ពី​​​ខ្មាស​គេ​ដែលត្រូវ​ហៅ​ប្តី​ថា​ បង​​។

Content image - Phnom Penh Post

ទន្ទឹមនឹង​ជំហរនៅ​តែ​ដាច់​ខាត​មិន​ទទួល​យក​បុរស​វ័យ​ក្មេង​ជាង​មក​ធ្វើ​ជាប្តី​នេះ តារាចម្រៀង​បែបយ៉េៗ ដែល​ពេល​នេះ​ត្រូវប៉ាន់​ខាង​សម្តែង​ភាពយន្ត​​ក្នុង​តំណែង​​ភាគ​ច្រើ​ន​តួម្តាយ​ ដែល​កាល​ពី​ចុង​ឆ្នាំ ២០១៤ ​ប្រកាស​​​ខ្លួន​ប្រជែង​ប្រជាប្រិយ​ភាព​នឹង​តួជំនាន់​ក្រោយ​ ដោយ​សំអាង​លើភាព​សិចស៊ី ដែល​នាង​ថា សិចស៊ី​ផ្តាំ​ចាស់​នោះ នាង​ ញឹម ចាន់ថន ​បាន​បង្ហើប​​ថា នាង​ទើប​នឹង​​រកឃើញ​បុរស​ម្នាក់ ​ស្ថិតក្នុង​ជម្រើស ដែល​បញ្ចៀស​​ពី​បុរស​វ័យ​ក្មេង​ជាង​នោះ​ហើយ​។

នេះ​ទើ​ប​តែ​លើក​ទី​មួយ​ហើយ​ដែល​ ញឹម ចាន់​ថន​ អះអាង​ថា នាង​រក​បុរស​ក្នុង​ក្តី​សុបិន​ឃើញ​។ ប៉ុន្តែ​យ៉ាង​ណា​ ពេល​សួរជជែក​រក​ភិន​ភាគបុរស​ដែល​នាង​ថា រក​បាន​សម្រាប់​អនាគត​នោះ យ៉ាង​ម៉េច​វ័យ​ប៉ុន្មាន​ពិត​ប្រាកដ និង​ជា​អ្នក​នៅ​ក្នុង ​ឬក្រៅ​ប្រទេស​នោះ បែរ​ជា​តារាសិល្បៈ​សម្រស់​ដើមទ្រូង​សិចស៊ី​គួរ​ឲ្យ​ក្នាញ់​វ័យ​ជាង​​ ៣០ ​ឆ្នាំ​រូបនេះ ផ្ទុះ​សំណើច​ខ្លួន​ឯង​ទៅ​វិញ។

នាង ញឹម ចាន់​ថន ប្រាប់​ថា៖​«​ស្រប​ដូ​ច​បំណង​ខ្ញុំ​​ចង់​បាន​នោះហើយ បុរស​ដែល​ថា​ទើប​នឹ​ង​ឃើញ​នោះ ប៉ុន្តែ​​គួរ​ឲ្យ​ស្តាយ ព្រោះ​បុរស​ដែ​ល​​ខ្ញុំ​​ពេញ​ចិត្ត​ម្នាក់​នោះ ​គេ​មាន​ប្រពន្ធ​កូន​រួច​បាត់​ទៅ​ហើ​យ»​។

ញឹម ចាន់​ថន បន្ត​ថា៖​ «​មិន​បាច់​ចង់​ដឹង​ភិនភាគ​គាត់​ទេ ហើយ​​ក៏​មិន​ចាំបាច់​ដឹង​ថា ​គាត់​រស់​នៅ​ឯណាដែរ​។ ខ្លួន​ខ្ញុំ​ក៏​ហួស​ចិត្ត​​ខ្លួន​ឯង​ដែរ ដែល​ពេល​ដែល​ឃើញ​បុរសម្នាក់​ពេញចិត្ត​ហើយ​ មិន​នៅ​ទំនេរនោះ​»។​

​ធ្លាប់​តែ​បដិសេធ​សំណើស្នេហ៍​បុរស​​វ័យ​ក្មេង និង​មិនមាន​ជាប់​ជំ​ពាក់​​ចំណង​ជីវិត​ មានប្រពន្ធ​មាន​​កូន​នោះ ញឹម ចាន់​ថន ប្រាប់​លាយ​ឡំ​​ជាមួយ​សំណើច​ថា តើ​​ឲ្យ​នាង​រៀបចំ​យក​គ្រួសារ​ម៉េច​កើត​បើ​បុរស ដែល​តាម​ស្រឡាញ់​នាង​ភាគ​ច្រើន​មាន​វ័យ​ក្មេងៗ ហើយ​ដោយ​ឡែក​បុរស​ដែល​មាន​វ័យ​ចំណាស់ ដែ​ល​នាង​អាច​ទទួល​យក​បាន​ និង​ជា​ជម្រើស​នោះ​ជា​ម​នុស្ស​មិន​ទំនេរ។

ញឹម ចាន់​​ថន បាន​ប្រាប់​ទៀត​ថា​៖​​«បុរស​វ័យ​ក្រោម​ទំនេរ​មិន​ត្រូវ​ចិត្ត តែ​បុរស​ដែល​មាន​វ័យ​ច្រើន​ជាង​ដែល​ជា​ជម្រើស​នោះ ​ភាគ​ច្រើន បែរ​​មាន​ប្រព​ន្ធ ​និង​មាន​កូន​ទៅ​ហើយ តើ​គិត​យ៉ាង​ម៉េច​?​»។

ទោះយ៉ាងណា​ ញឹម ចាន់​ថន ថា​នឹង​មិន​យកក្តី​សុខ​ខ្លួន​ សោយ​សុខ​លើ​គំនរ​ទុក្ខ​ស្រី​ដូចគ្នានោះ​ទេ​។ ញឹម ចាន់​ថន បញ្ជាក់​ថា នាង​​មិន​ចង់​បៀតបៀន​ប្តី​គេ​ទេ​នាំតែ​ចុះ​នរក​។ ស្រ្តី​ដូចគ្នា​យើង​យល់​ពី​ទុក្ខស្រ្តី​ណាស់ បើរកប្តី​វ័យ​ចាស់​ជាង​មិន​បាន​នោះ​ សុខចិត្ត​នៅ​អ៊ីចឹង​ក៏​មិន​អី​ដែរ​៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS