1 2 3
4 5 6 7

Mini Cooper ២០១៥ អភិវឌ្ឍ​សន្ទុះ​ល្បឿន

20141218_21aរថយន្ត​មីនី Cooper S ស៊េរីថ្មី​ក្នុង​ពិព័រណ៍​រថយន្ត​នៅ​ក្រុង​បាងកក ប្រទេស​ថៃ​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

ក្រុងឡុងដ៍: រថយន្ដ មីនី​ដែល​មាន​រាងរៅ​គួរ​ឲ្យ​ស្រឡាញ់​ហាក់​តម្រូវ​ទីផ្សារ​អ្នក​មាន​រសនិយម​សាមញ្ញ ចូលចិត្ត​ជីវិត​ស្រែចម្ការ និង​មាន​ចរិត​សុភាព​រាបសា​នោះ ឥឡូវ​ត្រូវ​បាន​អភិវឌ្ឍ​សន្ទុះ​ល្បឿន​ខ្លាំងក្លា​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សែស្រឡាយ​ផលិតកម្ម​របស់​ខ្លួន។

ការ​អភិវឌ្ឍ​សមត្ថភាព​បើកបរ​នេះ​ផ្ដើមចេញ​ពី​រូបរាង​ស៊េរីមីនី Cooper S របស់​ខ្លួន និង​បង្កើត​បាន​ជា​សែស្រឡាយ​ថ្មី​សន្លាង​ឈ្មោះ​ថា​មីនី John Cooper Works។

រថយន្ត​មីនី John Cooper ដែល​មាន​សន្ទុះ​ល្បឿន​ខ្លាំងក្លា​បើ​ធៀប​នឹង​ស៊េរី​មុនៗ​។

រថយន្ត​មីនី John Cooper ដែល​មាន​សន្ទុះ​ល្បឿន​ខ្លាំងក្លា​បើ​ធៀប​នឹង​ស៊េរី​មុនៗ​។ រូបថត AFP

ដូច្នេះ​តើ​វា​ជា​មីនី​ដ៏​លឿន​ឬ?

មិន​ត្រឹមតែ​មាន​ល្បឿន​លឿន​ដាច់​បើ​ធៀប​នឹង​ប្រភេទ​មីនី​ដទៃ​ប៉ុណ្ណោះ​ទេ។ John Cooper Works មាន​ថាមពល​ខ្លាំង និង​តម្រូវ​សម្រាប់​អ្នក​បើកបរ​ដ៏ក្លាហាន​។

តើ​វា​មាន​ល្បឿន​លឿន​ប៉ុនណា?

លេខ​ដៃ​របស់​មីនី​នេះ​នឹង​នាំ​អ្នក​ឆ្ពោះ​ទៅ​មុខ​ក្នុង​ល្បឿន​កំពូល​២៤៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ការ​បង្កើន​ល្បឿន​ពី​សូន្យ​ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ត្រូវ​ចំណាយ​ពេល​ជាន់ហ្គែរ​ត្រឹមតែ​៦,៣​វិនាទី​។ ចំពោះ​លេខ​អូតូ​ក៏​នឹង​មាន​ល្បឿន​កំពូល​ត្រឹម​២៤៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដូច​គ្នា ប៉ុន្តែ​សន្ទុះ​ល្បឿន​អាច​បង្កើន​ពី​សូន្យ​ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ដោយ​ប្រើ​ថិរវេលា​ជាន់ហ្គែរ​៦,១​វិនាទី​។

តើ​វា​បំពាក់​ម៉ាស៊ីន​ខ្លាំង​ប៉ុនណា​?

ជាទូទៅ រថយន្ត​មាន​សំឡេង​ស្ងាត់​ល្អ និង​បំពាក់​នូវ​ម៉ាស៊ីន​សាំង កម្លាំង​៤​ម៉ាស៊ីន​ធ័របូឆាច ចំណុះ​២​លីត្រ​។ ប្រភេទ​មីនី​ថ្មី​នេះ​បំពាក់​ម៉ាស៊ីន​ដូច​ទៅ​នឹង BMW B48 ហើយ​វា​មាន​ទម្ងន់​ស្រាល​ជាង​ស៊េរី John Cooper Works តិចតួច​ប៉ុណ្ណោះ។ ទ្រនាប់​បូម​សកម្ម​ថ្មី និង​បំពាក់​ប្រព័ន្ធ ហ្វាំង ប្រេមបូ (Brembo)​។

តើ​វា​មាន​លក្ខណៈ​ខុស​ពី​រថយន្ត​មីនី​ធម្មតា​ត្រង់​ណា​ខ្លះ?

មីនី John Cooper Works ឆ្នាំ​២០១៥ ត្រូវ​បាន​រចនា​ជា​ភ្លី​ដែល​បង្ហាញ​រាង​កាន់តែ​ឡូយ សម្រាប់​ការ​កាច់​សោបញ្ឆេះ មាន​ឌីហ្សាញ​ថ្មី មាន​កាង​មុខ​ប្លែក​ជាមួយ​នឹង​បំពង់​ខ្យល់​ធំ ចង្កៀង​មុខ​ប្រភេទ LED ថ្មី របារ​លើ​ដំបូល​ធំ​ជាង​មុន កាង​ក្រោយ​កាន់តែ​ទាប​បែប​ស្ព័រ និង​បំពង់​ផ្សែង​មួយ​គូ​នៅ​ចំ​កណ្ដាល​ផង​ដែរ​។

តើ​ការ​រចនា​ផ្ទៃ​ខាង​ក្នុង​ដូចម្ដេច​?

John Cooper Works ស៊េរី​ថ្មី​នេះ​បាន​អភិវឌ្ឍ​កៅអី​មុខ​ដែល​ភ្ជាប់​ធ្នាក់​ក្បាល ដៃ​ចង្កូត​៣​កាំ​ជា​កន្លែង​បញ្ជា​មុខងារ​ជាច្រើន ឈ្នាន់​ដែកថែប និង​ចង្កឹះ​ប្រអប់​លេខ​ថ្មី​ដែល​ធ្វើឲ្យ​រថយន្ត​មាន​រាងរៅ​បែប​សុភាព​ប្រែ​ទៅ​ជា​រថយន្ត​ស្ព័រ​។

តើ​រថយន្ត​នេះ​មាន​វត្តមាន​នៅលើ​ទីផ្សារ​ពេល​ណា?

ប្រភទ Mini John Cooper Works ថ្មី​នេះ នឹង​មាន​វត្ដមាន​លើ​ទីផ្សារ​ក្នុង​ខែ​មេសា ឆ្នាំ​២០១៥ ក្នុង​តម្លៃ​ជាង​៣៥០០០​ដុល្លារ នៅ​ចក្រភព​អង់គ្លេស​។ វា​នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជា​ផ្លូវការ​នៅ​ពិព័រណ៍​រថយន្ត​ដ៏ធំ​ក្នុង​ទីក្រុង​ឌីត្រយ ដើម​ឆ្នាំ​២០១៥​ខាង​មុខ​នេះ៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS