1 2 3
4 5 6 7

ក្មេងស្រីដែលចូលចិត្តញុំា សណ្តែកដី អាចការពារ ជងឺមហារីកសុដន់

ក្រុមអ្នកស្រាវជ្រាវជនជាតិ អាម៉េរិក បាននិយាយថា ក្មេងស្រី ដែលតែងតែ ទទួលទានសណ្តែកដី អាចការពារ ការកើតឡើង នៃជំងឺមហារីកសុដន់ នៅពេលដែលពួកគេ មានអាយុ ៣០ឆ្នាំ ។

លោកវេជ្ជបណ្ឌិត Dr. Graham Colditz នៃមហាវិទ្យាល័យ នៃទីក្រុងវ៉ាស៊ីនតោន បាននិយាយថាស្ត្រី ភាគច្រើនតែងតែ មានឱកាស នៃកាប្រឈមមុខនឹង ការកើតជំងឺមហារីកសុដន់ ប្រសិនបើគ្មាន វិធីការពារនោះទេ ។

ការសិក្សាដែល ត្រូវបានចេញផ្សាយ នៅក្នុងសៀវភៅ ទស្សនាវដ្តី ស្រាវជ្រាវ និងព្យាបាលជំងឺមហារីក បានបង្ហាញឲ្យឃើញថា មានក្មេងស្រី ៣នាក់ដែលមាន អាយុចាប់ពី៩ ទៅ ១៥ ឆ្នាំ ដែលជាធម្មតាចូលចិត្ត ទទួលទានសណ្តែកដី ដែលអាចកាត់បន្ថយអត្រា នៃការកើតជំងឺ មហារីកសុដន់ដល់ទៅ ៣៩ភាគរយ នៅពេលដែលពួកគេ ឈានចូលដល់អាយុ ៣០ឆ្នាំ ។

ការស្វែងរកត្រូវបានពឹងផ្អែក ទៅលើប្រវត្តិខាងផ្នែក សុខភាព របស់ក្មេងស្រីជនជាតិ អាម៉េរិក ជាង ៩០០០នាក់ ។ បន្ទាប់មកទៀត ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញ អ្នកស្ម័គ្រចិត្តមួយចំនួន ដោយឲ្យពួកគេទទួល ទានណ្តែកដី នៅក្នុងរយៈពេល ២ដង ក្នុងមួយសប្តាហ៍ ហើយលទ្ធផល បានបង្ហាញថាពួកគេ អាចកាត់បន្ថយ អត្រាគ្រោះថ្នាក់ នៃការកើតជំងឺមហារីក ដល់ទៅ ៣៩ភាគរយបើប្រៀប ទៅអ្នកដែលមិន ទទួលទានសោះ ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS