1 2 3
4 5 6 7

ចំណីអាហារ៩ប្រភេទ ជួយដល់សុខភាពភ្នែក

១- ការ៉ុត ៖ ត្រូវបានដឹងបាន យ៉ាងយូរហើយថា ពួកវាគឺជាអាហារ សម្រាប់បំប៉ន គ្រាប់ភ្នែក ដោយសារតែ វាមានផ្ទុកនូវ សារជាតិ វីតាមីន A ដ៏ច្រើន ។

២- ផ្លែបឺរ៖ គឺជាប្រភេទអាហារម្យ៉ាង ក្នុងចំណោមពពួកអាហារ ដែលសំបូរទៅដោយសារ ជាតិបំប៉ន ជាច្រើន ដូច្នេះ វាគ្មាន អ្វីចម្លែកនោះទេ ដែលថា ពួកវាពិតជាមាន ភាពអស្ចារ្យចំពោះសុខភាព គ្រាប់ភ្នែក ។

៣- ស៊ុត ៖ គឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉ន សម្រាប់សុខភាព មានដូចជា ៖ វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។

៤- ផ្កាខាត់ណាខៀវ ៖ គឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង sulforaphane ។

៥- ស្ពៃក្តោបច្រើនមុខ ៖ ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ក៏ដូចជាស្ពីណាចផងដែរ វាគឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន A, lutein និង zeaxathin ។

៦- ផ្លែប៉េងប៉ោះ ៖ គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិ បំប៉នពីរប្រភេទ យ៉ាងសំខាន់ សម្រាប់គ្រាប់ភ្នែក ។

៧- គ្រាប់ផ្កាឈូករ័ត្ន ៖ គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉ន មួយប្រភេទ ដែលអាចការពារ អ្នកពីជំងឺភ្នែក ឡើងបាយ និង ជម្រុញការពារសុខភាព ទាំងអស់របស់គ្រាប់ភ្នែក ។

៨- ខ្ទឹមស ៖ ខ្ទឹមស មានផ្ទុកសារជាតិ selenium និង សារជាតិបំប៉ន សម្រាប់គ្រាប់ភ្នែក ដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin ។

៩- ត្រីសាម៉ុង ៖ គឺសំបូរទៅដោយ អាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈប្រយោជន៍ យ៉ាងខ្លាំង ក្នុងការ រក្សាការពារ សុខភាពភ្នែក បានទាំងស្រុង ។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក, វីតាមីន D, វីតាមីន B6 , វីតាមីន B12 និង វីតាមីន A ៕

www.lookingtoday.com

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS