1 2 3
4 5 6 7

អំពូលភ្លើងឆេះបានយូរ ជាងគេនៅក្នុងលោក ត្រូវបានគេបើកអស់ រយៈពេល១១៣ឆ្នាំ

អាម៉េរិក៖ ធម្មតាអំពូលភ្លើងដែលយើងប្រើប្រាស់បានត្រឹមតែ ២ទៅ ៣ខែប៉ុណ្ណោះវាអាចនឹង ដាច់លែងភ្លឺ ប៉ុន្តែអំពូលមួយដែលមាន អាយុកាល រយឆ្នាំនៅក្នុង ស្ថានីយអគ្គិសនី លេខ៦ នៅក្នុងទីក្រុង Livermore រដ្ឋ Californiaវិញ ត្រូវបានគេបើកជាប់រហូតតាំងពីឆ្នាំ ១៩០១មក។
កាលបរិច្ឆេទ ពិតប្រាកដនៃអំពូលភ្លើងដែលមានអាយុកាលរយឆ្នាំដែលត្រូវបានគេបើកជាប់រហូតមកនេះ គេមិនបានដឹងច្បាស់ទេ បើទោះជាថ្ងៃខួប របស់វាជាធម្មតាត្រូវបានធ្វើឡើងនៅថ្ងៃទី ១៨ ខែ មិថុនាក៏ដោយ។ម្យ៉ាងវិញទៀតយើងដឹងថា អំពូលភ្លើងមួយនេះត្រូវបាន បើកបំភ្លឺ២៤ម៉ោង ក្នុងមួយថ្ងៃ តាំងពីពេលនោះ។អំពូលមួយនោះត្រូវបានព្យួរបំភ្លឺនៅខាងលើម៉ាស៊ីនភ្លើង។

តាំងពីឆ្នាំ ១៩០១មក អំពូលនេះត្រូវបានបិទពីរដងតែប៉ុណ្ណោះគឺនៅឆ្នាំ ១៩៧៦ នៅពេលដែលវាត្រូវបានគេប្តូរ ទៅដាក់ដំឡើងនៅ ស្ថានីយអគ្គិសនី មួយផ្សេងទៀត និងនៅឆ្នាំ ២០១៣អំពូលនេះត្រូវបានបិទ រយៈពេល ៩៣.៤ម៉ោង។

គួរបញ្ជាក់ថា រាល់ពេលធ្វើការផ្លាស់ប្តូរទីតាំងម្តង តែងតែមានប៉ូលិសនិង អង្គរក្សតាមការពារអំពូលមួយនេះ និងមានការប្រយ័ត្នប្រយែង បំផុតព្រោះខ្លាចបែក។ បើតាមការសិក្សាស្រាវជ្រាវរបស់អ្នករូបវិទ្យា បណ្ឌិតសភា កងទ័ពជើងទឹក អាមេរិក នៅ Annapolis អំពូលភ្លើងមួយ នេះផលិតឡើងដោយក្រុមហ៊ុន Shelby Electric Co. ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS